រកផ្លូវវាង! កំណាត់ផ្លូវមហាវិថី ៣ខ្សែ នៅភ្នំពេញ នឹងត្រូវផ្អាកចរាចរជាបណ្តោះអាសន្នរយៈពេល១សប្តាហ៍
Srey NuthFEBRUARY 27 20243.8 K views

កំណត់ផ្លូវចំនួន៣ ខ្សែររួមមាន៖ កំណាត់តីរវិថីព្រះស៊ីសុវត្ថិ កំណាត់មហាវិថីសម្តេចសុធារស និង កំណាត់វិថីតេជោដំឌិន និងធ្វើការផ្អាក់បណ្តោះអាសន្នរយៈពេលមួយសប្តាហ៍ពេញ ចាប់ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

 

យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ការផ្អាកបណ្តោះអាសន្ន នេះគឺដើម្បីសម្រួលនូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការ កកស្ទះចរាចរក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជ រមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជា ណាចក្រកម្ពុជា នៅក្នុងវត្តឧណ្ណាលោម ។ ហើយតាមតម្រាយផ្លូវដែលត្រូវផ្អាក់មានដូចខាងក្រោម៖

 

  • បង្វែរទិសចរាចរកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០) កែងតីរវិថី ព្រះស៊ីសុវត្ថិ រហូតដល់វិថីឧកញ៉ាឈុន (ផ្លូវលេខ២៤០) កែងតីរវិថីព្រះស៊ីសុវត្ថិ
  •  

    • បង្វែរទិសចរាចរកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងមហាវិថី សម្ដេចសុធារស រហូតដល់ផ្លូវលេខ១៧៨ កែងមហាវិថីសម្ដេចសុធារសំ

     

    • បង្វែរទិសចរាចរកំណាត់វិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ចាប់ពីតីរវិថីព្រះស៊ីសុវត្ថិ កែងវិថីតេជោ ដំឌិន រហូតដល់ផ្លូវលេខ១៣ កែងវិថីតេជោដំឌិន

     

    • បង្វែរទិសចរាចរកំណាត់ផ្លូវលេខ១៣ ចាប់ពីវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) កែងផ្លូវលេខ១៣ រហូតដល់ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣។

     

     

    អាស្រ័យហេតុនេះ ដូចដែរបានជូនដំណឹងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំ បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធព្រះរាជពិធីបុណ្យខាងលើ ដោយក្តីអនុគ្រោះ។ ក្រោយបញ្ចប់ព្រះរាជពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕​

     

    Photo 2024 02 27 10 52 16

     

    Photo 2024 02 27 10 52 27

    Srey Nuth

    អត្ថបទសរុប៖ 438

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia