កុំពឹងតែលើបណ្តាញសង្គម! ចេញរកស៊ីដំបូងៗ ចង់ឱ្យគេស្គាល់ផលិតផលបានលឿន គួរបន្ថែមរបៀបផ្សព្វផ្សាយ ៣នេះ
ធី ស្រីល័ក្ខJULY 2 202693 views

នៅពេលដែលយើងចេញរកស៊ីដំបូងៗ ការធ្វើទីផ្សារដើម្បីឱ្យគេបានស្គាល់ពីផលិតផលរបស់យើងពិតជារឿងសំខាន់ខ្លាំងណាស់ ព្រោះនៅពេលមានអតិថិជនស្គាល់កាន់តែច្រើនផលិតផលយើងហ្នឹងកាន់តែលក់ដាច់ខ្លាំង។ ក្នុងនោះមធ្យោបាយទូទៅ សម្រាប់អ្នករកស៊ីថ្មីថ្មោងចង់ឱ្យមានគេស្គាល់ពីផលិតផលនោះ ភាគច្រើនគឺពួកគាត់ប្រើប្រាស់ការ Boots ផុសនៅលើបណ្តាញសង្គម ដូចជាជួលអ្នកល្បីៗឱ្យផ្សព្វផ្សាយ ឬផ្សាយផលិតផលខ្លួនឯងនៅលើ Facebook និង Tik Tok ជាដើម។

 

ជាមួយគ្នានោះដែរ នៅថ្ងៃនេះ ចាបក្រហម សូមលើកយកនូវវិធីសាស្រ្តចំនួន ៣ផ្សេងងទៀតដែលអាចជួយប្រម៉ូតផលិតផលសម្រាប់អ្នករកស៊ីថ្មីៗបាន​ យ៉ាងមានប្រសិទ្ធិភាព និងមានគេស្គាល់ច្រើនមិនចាញ់ការផុសនៅលើបណ្តាយសង្គមឡើយ ដែលវិធីទាំង ៣ នោះរួមមាន ៖

 

. ដាក់លក់ពេលមានព្រឹត្តិការណ៍បុណ្យជាតិ

ជាការពិតណាស់ គ្រប់ពេលមានកម្មវិធីបុណ្យជាតិធំៗម្តងៗ វាជាឱកាសល្អណាស់សម្រាប់ការយកផលិតដាក់លក់ ព្រោះគ្រប់ពេលមានកម្មវិធីបុណ្យជាតិធំៗមិនថាក្រុងមិនថាខេត្ត មានស្តង់ជាច្រើនត្រូវបានដាក់សម្រាប់ជួលលក់ផលិតផល ឆ្លៀតឱកាសនេះ​យើងអាចជួលជាស្តង់មួយដើម្បីលក់ផលិតផលដែលយើងមានបាន ហើយនេះឱកាសដ៏ល្អមួយសម្រាប់បងប្អូនដែលជាអ្នករកស៊ីថ្មីថ្មោងអាចបង្ហាញពីចំណុចពិសេសយើងដោយផ្ទាល់ទៅកាន់អតិថិជនភ្លាមៗបានតែម្តង។

 

. ការចូលរួមកម្មវិធីផ្សេងៗ

ការយកផលិតផល ទំនិញដាក់លក់ឬតាំងនៅតាមកម្មវិធីផ្សេងៗដែលក្រសួងបានរៀបចំ ជាវិធីមួយដ៏ល្អសម្រាប់អ្នករកស៊ីដែលកំពុងចង់កសាងម៉ាកយីហោឱ្យមានគេស្គាល់ច្រើន ព្រោះកំឡុងពេលបែបនេះមានអ្នកទស្សនាក៏ដូចជាចូលរួមច្រើន ហេតុនេះវាជាឱកាសដើម្បីណែលនាំផលិតផលយើងឱ្យគេស្គាល់បាន បើទោះបីជាអ្នកទស្សនាមិនបានទិញក៏ដោយ យ៉ាងហោចក៏គេអាចចាំនិងស្គាល់ថាផលិតផលយើងជាផលិតផលអ្វី មានប្រយោជន៍អ្វីដែរ។

 

. ការតាំងពិពណ៌

សម្រាប់ចំណុចចុងក្រោយនេះ ក៏មិនខុសគ្នាពីចំណុចទាំង២ខាងលើប៉ុន្មានឡើយ គ្រប់ពេលមានការរៀបចំតាំងពីពិពណ៌ថ្នាក់ជាតិ  ឬតាមស្ថាប័នធំៗ យើងអាចធ្វើការសាកសួរព័ត៌មានសម្រាប់ការចុះឈ្មោះ សួរតម្លៃពីស្តង់សម្រាប់ដាក់ផលិតផលបានព្រោះការតាំងពិពណ៍រមានមនុស្សចូលរួមច្រើនហេតុនេះឱកាសក្នុងការកសាងយីហោឱ្យគេស្គាល់ក៏ងាយស្រួលដែរ។ នៅក្នុងនោះដែរ សម្រាប់បងប្អូនដែលមានផលិតផលថ្មីថ្មោង តែមិនដឹងថាធ្វើយ៉ាងណាដើម្បីឱ្យមានគេស្គាល់ មានគេទិញនោះ បងប្អូនអាចចូលរួមកម្មវិធីពិព័រណ៌អាជីវកម្មកម្ពុជាលើកទី៤ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៥-៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដែលកម្មវិធីមួយមានការរៀបចំឡើងដោយក្រុមការងារ Business Cambodia ព្រោះកម្មវិធីមួយនេះមានម្ចាស់អាជីវកម្មចូលរួមច្រើនខ្លាំងមែនទែន ហើយក៏មានអ្នកចូលរួមរាប់ម៉ឺននាក់ផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ កម្មវិធីមួយនេះ ក៏មានការចែកសៀវភៅ “៦៩ គំនិតពង្រីកការលក់លើអនឡាញ” ហ្រ្វីៗចំនួន ៣ពាន់ក្បាលថែមទៀតផង។ ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ចូលរួមកម្មវិធី ពិព័រណ៌អាជីវកម្មកម្ពុជាលើកទី៤ របស់ចាបក្រហម អាចទំនាក់ទំនងទិញស្តង់តាមរយៈលេខទូរស័ព្ទ +855 68 944 448 ៕

 739

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia