កុំទុកលុយចោល! មានលុយ១ម៉ឺនដុល្លារក្នុងកុង ចង់ចេញរកស៊ីតែមិនដឹងរកស៊ីអ្វី អាចមកសម្លឹងមើលរបរ៣ នេះបាន
ធី ស្រីល័ក្ខJULY 29 20261.1 K views

មានបងប្អូនណាខ្លះ មានលុយ១ម៉ឺនដុល្លារក្នុងកុងជាលើកដំបូងហើយចង់ចេញរកស៊ីដើម្បីឲ្យចំណូលកើនជាងមុន តែមិនដឹងចាប់មុខរបរអ្វីព្រោះគិតថាគិតថាខ្លួនឯងពុំមានបទពិសោធន៍ឬគ្មានជំនាញទាក់ទងជាមួយការរកស៊ីសោះ លោកអ្នកអាចសម្លឹងទុននៅមុខរបរទាំងនេះបាន បើទោះជាគ្មានបទពិសោធន៍រកស៊ីក៏អាចចាប់ផ្តើមនៅរបរទាំងនេះបានដែរ។ របរទាំងនោះមានដូចជា៖

 

. បើកម៉ាត

មែនទែនទៅ ចំពោះការបើកម៉ាតយើងអាចចំណាយខ្ទង់បួនប្រាំម៉ឺនដុល្លារឯណោះ ប៉ុន្តែប្រសិនជាយើងមានត្រឹមតែ១ម៉ឺនដុល្លារយើងអាចធ្វើទៅតាមលទ្ធភាពយើងសិន ជាពិសេសនោះបើយើងមើលឃើញនៅតំបន់ដែលយើងកំពុងតែរស់នៅគ្មានម៉ាតលក់សម្ភារៈទារក គ្មានម៉ាតណាលក់ទាក់ទងជាមួយជីកសិកម្មទេ ដូចនេះនៅត្រង់ចំណុចនេះយើងអាចសាកល្បងបើកសិន កាលណាមានអតិថិជនគាំទ្រច្រើនចាំយើងបន្ថែមទុនពង្រីកម៉ាតបន្តទៀតក៏មិនទាន់ហួសពេលដែរ។

នៅត្រង់ចំណុចម៉ាតកសិកម្មនេះដែរ បងប្អូនទាំងអស់គ្នា អាចបើកម៉ាតកសិកម្មដែលមានលក់របស់គ្រប់យ៉ាងដូចជាជីកសិកម្ម គ្រាប់ពូជ ដែលទាក់ទងជាមួយកសិកម្មដើម្បីងាយស្រួលដល់អតិថិជនពេលមកទិញចង់បានអីគឺម៉ាតរបស់លោកអ្នកមានទាំងអស់ ដូចនេះហើយនៅពេលដែលអតិថិជនចង់បានទំនិញកសិកម្មពេលក្រោយទៀតគេប្រាកដជាមកទិញនៅម៉ាតរបស់អ្នកជាក់ជាមិនខានឡើយ។

 

. រកមុខរបរដើមទុនតិច

ការដែលយើងមានលុយខ្ទង់១ម៉ឺនដុល្លារ វាគឺជាលុយដែលស្ថិតក្នុងចំណោមលុយច្រើនបំផុតក្នុងការរកស៊ីហើយការចាប់មុខរបរវារកស៊ីពិតជាចាំបាច់អោយយើងត្រូវគិតជាខ្លាំង ពោលទោះបីជាមានលុយច្រើនក៏ដោយ យើងត្រូវចាប់មុខរបរណាដែលតូចហើយត្រូវមានក្តីស្រមៃអោយធំ។

ការចេញរកស៊ីវាជារឿងសំខាន់ ហេតុនេះហើយយើងមិនគួរទៅចាប់មុខរបរណាធំពេកនោះទេ គួរតែចាប់ពីតូចទៅធំវិញ ប៉ុន្តែមុខរបរតូចនឹងយើងត្រូវធ្វើវាអោយស្របជាមួយនឹងក្តីស្រមៃធំរបស់យើងហើយអោយត្រូវជាមួយនឹងទីផ្សារទើបអាជីវកម្មរបស់យើងរស់បានយូរអង្វែង។

 

. ធ្វើជាអ្នកប្រឹក្សាផលិតផលនាំចេញទៅក្រៅប្រទេស

ចំពោះអាជីវកម្ម១ប្រភេទនេះជាប្រភេទសេវាកម្ម ដែលយើងអាចធ្វើការប្រឹក្សាជាមួយម្ចាស់អាជីវកម្មនៅក្នុងស្រុកដើម្បីជម្រុញឲ្យពួកគាត់ហ៊ានពង្រីកអាជីវកម្មរបស់ខ្លួន នាំចេញទៅក្រៅប្រទេស។ ដោយដើរតាមក្បួនដើមទុនតិច មានន័យថា គេលក់ផលិតផលមុនផលិត ហើយគេអត់ផលិតមុនលក់នោះទេ។ មួយវិញប្រសិនជាបងប្អូនមានលុយ១ម៉ឺនដុល្លារតែមិនទាន់ចង់រកស៊ីទេបងប្អូនក៏អាចសន្សំទុកជាលុយបម្រុងទុកពេលមានអាសន្នក៏បានដែរ ព្រោះវាជួយអ្នកឲ្យចៀសផុតពីបញ្ហាលុយកាក់ក្នុងការរស់នៅ។ អ៊ីចឹងបើអ្នកសន្សំបាន១ម៉ឺនដុល្លារ អ្នកមិនគួរយកលុយអស់ពីខ្លួនទៅវិនិយោគឬរកស៊ីនោះទេអ្នកគួរដកមួយផ្នែកមកសន្សំទុកបន្តទៀតដើម្បីទុកជាកញ្ចប់លុយសម្រាប់ប្រើការពេលមានអាសន្នឬហេតុការណ៍ផ្សេងៗដែលយើងត្រូវការលុយជាចាំបាច់បន្ទាន់ដើម្បីដោះស្រាយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia