ប្រយ័.ត្នផង! អ្នកមានកុងធនាគារ ត្រូវប្រយ័ត្នលើរឿង៣ នេះ ចៀសវាងគេបោ.កអស់លុយពីកុង
ធី ស្រីល័ក្ខJULY 6 2026656 views

នាពេលបច្ចុប្បន្ននេះ ករណីឆបោកតាមប្រព័ន្ធអនឡាញគឺមានច្រើនណាស់ ជាពិសេសនោះកាលពីថ្មីៗនេះមានជនរងគ្រោះជាច្រើនបានកំពុងតែត្រូវបានឆបោកពីការក្លែងបន្លំធ្វើជាបុគ្គលិកធនាគារដើម្បីទាក់ទងអតិថិជនដោយប្រើវិធីបញ្ចុះបញ្ចូលស្នើសុំព័ត៌មានសំខាន់ៗដូចជា ព័ត៌មានគណនី លេខសម្ងាត់ផ្ទាល់ខ្លួន ឬលេខកូដផ្ញើតាមសារ (OTP) ហើយបានណែនាំឱ្យធ្វើប្រតិបត្តិការណាមួយ ដើម្បីជាថ្នូរនឹងការទទួលបានប្រយោជន៍ផ្សេងៗ។

 

ជាមួយគ្នានោះដែរ ដើម្បីការពារហានិភ័យចំពោះអតិថិជន ធនាគារអេស៊ីលីដា ក៏បានចេញសារក្រើនរំលឹកដល់អតិថិជនឱ្យការពារទឹកប្រាក់ពីការឆបោកដោយទី១នោះគឺ កុំចែករំលែក OTP ឬលេខសម្ងាត់របស់អ្នក, ទី២ សូមប្រុងប្រយ័ត្នចំពោះការហៅទូរសព្ទ ឬសារដែលមិនស្គាល់, ទី៣ប្រសិនបើទូរសព្ទរបស់អ្នកស្រាប់តែដាច់សេវាដោយគ្មានមូលហេតុ សូមទាក់ទងទៅក្រុមហ៊ុនប្រព័ន្ធទូរសព្ទ និងធនាគាររបស់អ្នកភ្លាមៗ។

 

បងប្អូនត្រូវចាំថា លេខ OTP គឺជាទ្វាចុងក្រោយក្នុងការការពារកុងធនាគាររបស់អ្នក ដូច្នេះអ្នកមិនត្រូវបង្ហាញលេខនេះទៅឲ្យអ្នកណាម្នាក់ដឹងឡើយបើមិនចង់ខាតបង់លុយព្រោះពេលជនខិលខូចបានលេខនេះហើយនោះគេនឹងអាចចូលក្នុងកុងធនាគាររបស់អ្នកនិងយកលុយពីកុងរបស់អ្នកគ្មានសល់ឡើយ។

 

គួរជម្រាបថា បុគ្គលិកធនាគារ អេស៊ីលីដា មិនដែលទាក់ទងអតិថិជនតាមទូរសព្ទ ឬបណ្តាញសង្គម ដើម្បីសួរអំពីលេខគណនី លេខសម្ងាត់ផ្ទាល់ខ្លួន លេខកូដ OTP ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗឡើយ។ ដូចគ្នានេះផងដែរ ធនាគារមិនដែលស្នើឱ្យអតិថិជនធ្វើប្រតិបត្តិការណាមួយតាមការណែនាំតាមទូរសព្ទ ឬសារទំនាក់ទំនងនោះទេ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia