កម្ចីរហ័សពីប្រភពមិនច្បាស់លាស់ ក្នុងអត្រាការប្រាក់ខ្ពស់ គឺមានហានិភ័យខ្ពស់ណាស់សម្រាប់កូនបំណុល ខណៈអាចរងការគំរាមកំហែងគ្រប់ពេលវេលា។ ប្រសិនបើត្រូវការលុយបន្ទាន់ ខាងក្រោមនេះគឺជាធនាគារធំៗ ៣ ផ្តល់កម្ចីរហ័ស ជូនលោកអ្នកដោយមិនទាមទារទ្រព្យបញ្ចាំ និងមានអត្រាការប្រាក់ទាប ស្នើភ្លាមបានភ្លាម៖
១/. ធនាគារប្រៃសណីយ៍កម្ពុជា (CP Bank)
- ទំហំកម្ចី៖ ចាប់ពី ១០០ដុល្លារ ដល់ ៣០,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់៖ សមរម្យ
- រយៈពេលកំណត់៖ ២៤ខែ
- លក្ខខណ្ឌ៖ អាយុចន្លោះពី ១៨ ឡើងទៅ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។
- លេខទំនាក់ទំនង៖ ០៧០ ២០០ ០០២
យ៉ាងណាមិញ បច្ចុប្បន្នធនាគារប្រៃសណីយ៍កម្ពុជា (CP Bank) សម្រេចបាននូវទ្រព្យសកម្មសរុបជាង ១,៤៦ ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាលាតសន្ធឹងពេញផ្ទៃប្រទេសចំនួន ៦២សាខា ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់ សរុបជាង ៣២៤ទីតាំង ចំនួនគណនីអតិថិជន សរុបជាង ៣៥០.០០០គណនី ចំនួនប័ណ្ណអេធីអឹម និងប័ណ្ណឥណពន្ធ សរុបជាង ១២៣.០០០ប័ណ្ណ និងដៃគូអាជីវកម្ម សរុបជាង ៦៣.០០០ កន្លែងទូទាំងប្រទេស។

២/. ធនាគារ ស្ថាបនា (Sathapana Bank)
- ទំហំកម្ចី៖ ២០ដង នៃប្រាក់បៀវត្ស ឬដល់ ៣០,០០០ ដុល្លារអាមេរិក
- អត្រាការប្រាក់៖ ១,២% ក្នុងមួយខែ ឬ ១៤.៤០% ក្នុងមួយឆ្នាំ
- រយៈពេលកំណត់៖ ៣៦ខែ
- លក្ខខណ្ឌ៖ អាយុចន្លោះពី ១៨ ឡើងទៅ។ មានសញ្ជាតិខ្មែរ និងមានទីលំនៅច្បាស់លាស់។ ជាអ្នករកស៊ី ឬមានការងារច្បាស់លាស់។
- លេខទំនាក់ទំនង៖ ០៨១ ៩៩៩ ០១០
យ៉ាងណាមិញ ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២.៧ ពាន់លានដុល្លារអាមេរិក, មានបុគ្គលិកច្រើនជាង ៣,៥០០ នាក់ និងមានបណ្តាញសាខាទូទាំងប្រទេសចំនួន ១៧៥ ស្ថាបនាព្រីមារណ៍ ចំនួន ៤ និងម៉ាស៊ីនអេធីអឹមជាង ២៨០កន្លែង។ ធនាគារនេះផ្តល់សេវាកម្មដូចជា សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT វីសា B2B Connect, VISA Direct, បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។

៣/. ធនាគារ វីង (Wing Bank)
កម្ចីកម្ចីឌីជីថលរបស់ធនាគារ វីង បងប្អូនអាចដាក់ស្នើក្នុងលក្ខខណ្ឌសាមញ្ញៗដោយ “ខ្ចីមិនចាំបាច់មានទ្រព្យធានា មិនចាំបាច់មានអ្នកធានា ខ្ចីភ្លាមបានភ្លាម អត់ដ្រាម៉ាច្រើន”។ ចំពោះរបៀបស្នើកម្ចីនេះ គឺមានភាពងាយស្រួលមែនទែន ដោយបងប្អូនគ្រាន់តែចូលទៅកាន់អេប Wing Bank ហើយចុចលើពាក្យ ”កម្ចី” បន្ទាប់មកចុចយកពាក្យ ”យកប្រាក់កម្ចីឥឡូវនេះ” ហើយបំពេញព័ត៌មានរបស់លោកអ្នក និងវាយបញ្ចូលលេខ PIN ជាការស្រេច។ សម្រាប់ងប្អូនចង់ស្នើកម្ចីឌីជីថលពីធនាគារវីង អាចបើកគណនីធនាគារ វីង និងទាញយកអេបធនាគារ វីង តាមLink នេះ៖ https://wingbank.onelink.me/jA7d/ayay07ks

សូមជម្រាបផងដែរថា បំណុលប្រៀបដូចជាអាវុធមុខ២ វាអាចផ្ដល់ទាំងផលល្អ និងផលអវិជ្ជមាន ដោយអាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់និងគ្រប់គ្រងវា។ ហេតុនេះហើយមុនបង្កើតបំណុល សូមរៀបផែនការឱ្យបានច្បាស់លាស់ និងសូមប្រាកដជាមុនសិនថា អ្នកមិនបានបង្កើនបំណុលអាក្រក់ និងមិនបង្កើតបន្ទុកឱ្យខ្លួនឯង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


