ត្រូវការលុយបន្ទាន់ ឬចង់ពង្រីកអាជីវកម្ម តែពុំមានទ្រព្យធានាក្នុងការស្នើរកម្ចី បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ប្រជាជនទូទៅ។ ខាងក្រោមនេះ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារធំៗ ៣ ដែលផ្តល់សេវាកម្មកម្ចីរហូតដល់ទៅ ៣ម៉ឺនដុល្លារឯណោះ ដោយមិនទាមទារទ្រព្យធានា៖
១/. ធនាគារស្ថាបនា (Sathapana Bank)៖ ផ្តល់សេវាកម្មកម្ចីផ្ទាល់ខ្លួន គ្មានទ្រព្យធានា រហូតដល់ ១០,០០០ ដុល្លារអាមេរិក។ លក្ខខណ្ឌសងត្រឡប់ប្រកបដោយភាពបត់បែន និងរយៈពេលកម្ចីរហូតដល់ ៣ ឆ្នាំជាមួយអត្រាការប្រាក់ ប្រកួតប្រជែង។ លើសពីនេះទៅទៀត ដំណើរការកម្ចីមានភាពរហ័ស និងងាយស្រួល ដែលតម្រូវត្រឹមតែ លិខិតបញ្ជាក់ប្រាក់បៀវត្ស និងរបាយការណ៍ធនាគារ តែប៉ុណ្ណោះ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍ ឬចង់សិក្សាអំពីព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៨១ ៩៩៩ ០១០ ឬតាមរយៈអ៊ីម៉ែល customercare@sathapana.com.kh។
២/. ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank)៖ ផ្តល់ឥណទាន គ្មានទ្រព្យធានា រហូតដល់ទំហំ ៣០,០០០ ដុល្លារអាមេរិក។ ចំពោះលក្ខណៈនៃឥណទាននេះ ផ្តល់អត្រាការប្រាក់ប្រកួតប្រជែង, ផ្តល់រយៈពេលឥណទានរហូតដល់ ២៤ខែ, ផ្តល់ជូនប័ណ្ណវីសាដោយឥតគិតថ្លៃ, សេវាធនាគារចល័ត, វិធីសងរំលស់មានភាពបត់បែន និងងាយស្រួល ខណៈរាល់ឥណទានទាំងអស់ត្រូវឆ្លងកាត់ការវាយតម្លៃឥណទានរបស់ធនាគារ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍ ឬចង់សិក្សាអំពីព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ០៧០ ២០០ ០០២ / ១៨០០ ២០០ ៨៨៨ ឬតាមរយៈអ៊ីម៉ែល info@cambodiapostbank.com.kh។
៣/. ធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី (CIMB Bank)៖ កម្ចី “ភាពបត់បែនខ្ពស់” ឥណទាននេះអាចផ្តល់ជាប្រាក់ដុល្លារអាមេរិក និងរៀលខ្មែរ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំឡើយ។ សម្រាប់ការស្នើសុំឥណទាន អាចទៅកាន់សាខាធនាគារ CIMB ណាមួយ ដែលនៅជិតលោកអ្នក ហើយត្រូវភ្ជាប់នូវឯកសារសំខាន់ៗមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ ឬ លិខិតបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច និងភស្តុតាងនៃប្រាក់ចំណូលដូចជាប្រាក់បៀវត្ស / ប័ណ្ណបើកប្រាក់ / របាយការណ៍ធនាគារ តម្រូវការផ្សេងៗទៀត ដែលមន្ត្រីឥណទានណែនាំ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍ ឬចង់សិក្សាអំពីព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៨៨ ៣៨៨។
សូមជម្រាបផងដែរថា បំណុលប្រៀបដូចជាអាវុធមុខ២ វាអាចផ្ដល់ទាំងផលល្អ និងផលអវិជ្ជមាន ដោយអាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់និងគ្រប់គ្រងវា។ ហេតុនេះហើយមុនបង្កើតបំណុល សូមរៀបផែនការឱ្យបានច្បាស់លាស់ និងសូមប្រាកដជាមុនសិនថា អ្នកមិនបានបង្កើនបំណុលអាក្រក់ និងមិនបង្កើតបន្ទុកឱ្យខ្លួនឯង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


