ចង់ទិញអីវ៉ាន់អនឡាញបានធូរថ្លៃ  មកស្គាល់វេបសាយ លក់ទំនិញរបស់ថៃ ៣ កំពុងល្បីមានអ្នកចូលទិញច្រើន
Srey NuthDECEMBER 21 2023152 views

បងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់បានទិញទំនិញពីចិនតាមរយៈវេបសាយលក់ទំនិញអនឡាញដ៏ពេញនិយាយធំៗរបស់ចិនជាពុំខាន នេះក៏ដោយសារតែទំនិញរបស់ចិន ភាគច្រើនគឺធូរៗថ្លៃស្ទើរតែគ្រប់មុខ តែថ្ងៃនេះយើងសូមបង្ហាញបងប្អូនទាំងអស់គ្នាឱ្យមកស្គាល់ វេបសាយលក់ទំនិញធំៗរបស់ថៃ ដែលមានទំនិញរាប់សិបម៉ឺនមុខ ល្បីថាលក់នៅក្នុងតម្លៃធូរថ្លៃ ។

 

១. គេហទំព័រ Shopee​

 

Shopee គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតមួយនៅអាស៊ី ដោយបង្កើតឡើងដំបូងក្នុងឆ្នាំ ២០១៥ ដែលកំពុងតែមានប្រជាប្រិយភាព និងភាពទាក់ទាញយ៉ាងខ្លាំង នេះក៏ដោយសារសេវាកម្មដឹកជញ្ជូនលឿន ។ Shopee តែងតែលើកទឹកចិត្តដល់អ្នកទិញរបស់ខ្លួនចំនួនច្រើនដង ដោយធ្វើការបញ្ចុះតម្លៃទំនិញជាច្រើនមុខ និងការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងប្រទេសថៃ ។ ប៉ុន្តែយើងនបញ្ជាទិញពីក្រៅស្រុកទៅ តួយ៉ាងកម្ពុជា-ថៃ យើងក៏ទទួលបានទំនិញលឿនដែរ ពោលគឺអាស្រ័យទៅលើការជ្រើសរើសក្រុមហ៊ុនដឹងជញ្ជូនរបស់យើង ។

 

២. គេហទំព័រ Lazada​

 

Lazada គឺជាទីផ្សារអេឡិចត្រូនិកដ៏ល្បីល្បាញមួយដែរនៅក្នុងប្រទេសថៃ ក្រុមហ៊ុនមួយនេះមានអ្នកបញ្ជាទិញទំនិញច្រើនក៏ដោយសារតែ មានបងធំគឺក្រុមហ៊ុនធំមួយគឺ Alibaba Group នៅពីក្រោយខ្នង  និយាយអោយងាយយល់គឺវាជាបងប្អូនរបស់ Alibaba ។  ភាពខ្លាំងរបស់ក្រុមហ៊ុន Lazada គឺបានផ្តល់នៅទំនុកចិត្ត ដល់អតិថិជន សម្រាប់ដំណោះស្រាយដឹកជញ្ជូនឆ្លងប្រទេសឆា្ងយៗ ។ 

 

៣. គេហទំព័រ JD Central 

 

JD Central ចូលមករកស៊ីនៅថៃយូរហើយ វេបសាយលក់ទំនិញរាយមួយនេះ ត្រូវបានគេដឹងថា វាជាបងប្អូនរបស់ Jingdong និងជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Central Group ។​ វេបសាយមួយនេះ ក៏កំពុងពេញនិយាយខ្លាំងណាស់ដែរ ខណៈអ្នកលក់អនឡាញមួយចំនួន ក៏ទិញទំនិញពីក្នុងវេបសាយមួយនេះដែរ ។

 

ទិញទំនិញបានធូរថ្លៃហើយ តែអ្វីដែលយើងលើកទឹកចិត្ត ដល់អ្នកទាំងអស់គ្នាគឺ ប្រសិនបើទាំងអស់គ្នាទើបតែចេះទិញដំបូងៗ ត្រូវទិញចំនួនតិចបានហើយ ជាពិសេសនោះត្រូវជ្រើសរើសក្រុមហ៊ុន ដឹងជញ្ជូន មានន័យថារកក្រុមហ៊ុនដឹក ញ្ជូនណាដែលមានតម្លៃធូរថ្លៃ ទើបយើងចំណេញច្រើន ៕ 

 

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia