ណាត់គ្នាឱ្យហើយទៅ! ចុងសប្តាហ៍នេះ ផ្សាររាត្រីឥណ្ឌូនេស៊ី នឹងរៀបចំម្តងទៀតនៅកម្ពុជាក្នុងទីតាំង១នេះ
ធី ស្រីល័ក្ខAPRIL 21 202612 views

សម្រាប់បងប្អូនដែលចង់សាកមុខម្ហូបរបស់ប្រទេសឥណ្ឌូណេស៊ី ប្រញាប់ណាត់មិត្តភភ្តិឱ្យហើយទៅ ខណៈនៅថ្ងៃសោរ៍-អាទិត្យ ទី២៥-២៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ផ្សាររាត្រីឥណ្ឌូណេស៊ីនឹងរៀបចំជាថ្មីម្តងទៀត នៅផ្លូវថ្មើរជើងចតុមុខ ចាប់ពីម៉ោង៦ ដល់ម៉ោង៩ យប់ផងដែរ។

 

បើតាមការបង្ហោះលើផេកផ្លូវការរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កុំភ្លេចណាបងប្អូននាំគ្រួសារ និងមិត្តភ័ក្តិមកកម្សាន្តនៅផ្សាររាត្រីឥណ្ឌូនេស៊ីក្នុងរាជធានីភ្នំពេញឱ្យបានច្រើនដោយបងប្អូនអាចសាកនៅមុខ ម្ហូបឥណ្ឌូនេស៊ី តន្រ្តីប្រគុំផ្ទាល់ ការលក់ម្ហូបអាហារ ការសម្តែងវប្បធម៌ ហ្គេមនិងផ្សារ ព្រមទាំងមានការឡាយតន្ត្រីតន្ត្រីករឥណ្ឌូនេស៊ី និងកម្ពុជា ការសម្តែងរបាំវប្បធម៌ឥណ្ឌូនេស៊ីនិងកម្ពុជា និងល្បែងកម្សាន្តដ៏រំភើបជាមួយនឹងរង្វាន់ផលិតផលឥណ្ឌូនេស៊ីផងដែរ។

៤០

គួរជម្រាបថា គម្រោងបង្កើតផ្សាររាត្រីនេះ គឺមានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនង និងភាពស្និទ្ធស្នាលរវាងប្រជាជនឥណ្ឌូនេស៊ី និងកម្ពុជាព្រមទាំងជួយជម្រុញដល់វិស័យទេសចរណ៍ផងដែរ ដូច្នេះបងប្អូនប្រជាជនខ្មែរកុំភ្លេចទៅចូលរួមសាកល្បងនៅបទពិសោធន៍ថ្មីៗទាំងអស់គ្នាផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia