ចង់ប្រើរថយន្ដ TOYOTA ស៊េរីឆ្នាំ២០២៦ ដំឡើងនៅខ្មែរ នេះជាតម្លៃដែលក្រុមហ៊ុនដាក់លក់
Bunthoeun KoemFEBRUARY 12 20266.3 K views

បច្ចុប្បន្ននេះក្រុមហ៊ុន Toyota ដែលជាយីហោដ៏ល្បីល្បាញរបស់ជប៉ុន មានរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ ដោយមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនបានបោះទុនវិនិយោគប្រមាណជាង ៣៦ លានដុល្លារ និងបានបើកដំណើរការ​ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ 

 

យ៉ាងណាសម្រាប់រោងចក្រទី១នៅកម្ពុជានេះដែរ ក្រុមហ៊ុន Toyota បានធ្វើការដំឡើងនូវរថយន្ដទំនើបៗដូចជា៖ រថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐕-𝐄𝐝𝐢𝐭𝐢𝐨𝐧, រថយន្ដ 𝐓𝐨𝐭𝐨𝐲𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐑𝐚𝐥𝐥𝐲 និងរថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐅𝐨𝐫𝐭𝐮𝐧𝐞𝐫 𝐋𝐞𝐠𝐞𝐧𝐝𝐞𝐫 ជាដើម។ ដូច្នេះតើសម្រាប់ស៊េរីឆ្នាំ២០២៦ រថយន្ដខាងលើនេះដាក់លក់លើទីផ្សារក្នុងតម្លៃប៉ុន្មាន?

 

625997982 1384539030353493 9116504651041314186 N

 

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia មកកាន់ Business Cambodia នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា សម្រាប់រថយន្ដ Toyota ដែលដំឡើងនៅខ្មែរសម្រាប់ស៊េរីឆ្នាំ២០២៦ គឺដាក់លក់ក្នុងតម្លៃដូចមុនដដែល ដោយក្នុងនោះ៖

 

  • រថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐕-𝐄𝐝𝐢𝐭𝐢𝐨𝐧 2026 ដាក់លក់ក្នុងតម្លៃ ៤០ ៩០០ ដុល្លារ។
  • រថយន្ដ 𝐓𝐨𝐭𝐨𝐲𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐑𝐚𝐥𝐥𝐲 2026 ដាក់លក់តម្លៃ ៥០ ៦០០​ ដុល្លារ។
  • និងរថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐅𝐨𝐫𝐭𝐮𝐧𝐞𝐫 𝐋𝐞𝐠𝐞𝐧𝐝𝐞𝐫 2026 ដាក់លក់តម្លៃ ៦៤ ៥០០ ដុល្លារ (𝟏 𝐓𝐨𝐧𝐞)។

 

623300725 1377532221054174 9037198035047465107 N

 

សូមជម្រាបថា រថយន្ដ 𝐓𝐨𝐲𝐨𝐭𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐕-𝐄𝐝𝐢𝐭𝐢𝐨𝐧 និង 𝐓𝐨𝐭𝐨𝐲𝐚 𝐇𝐢𝐥𝐮𝐱 𝐑𝐞𝐯𝐨 𝐑𝐚𝐥𝐥𝐲 ស៊េរី២០២៦ ក្រុមហ៊ុនបានបំពាក់នូវម៉ាស៊ីន GD Engine 2.8L កម្លាំង 201HP គ្រោងឆ្អឹងរឹងមាំព្រមជាមួយ ជន្ទៀស 5 សន្លឹកងាយស្រួលដឹកធ្ងន់ និងប្រព័ន្ធសុវត្ថិភាព បើកបរដោយប៉ុង ១ ក៏បាន ប៉ុង ១ ក៏បាន។ ដោយឡែករថយន្ត 𝐓𝐨𝐲𝐨𝐭𝐚 𝐅𝐨𝐫𝐭𝐮𝐧𝐞𝐫 𝐋𝐞𝐠𝐞𝐧𝐝𝐞𝐫 ម៉ាស៊ីនចំណុះ ២.៨ លីត្រ (2.8L Diesel) ជំនាន់ 1GD-FTV និងមាននូវកន្លែងអង្គុយ ៧ កៅអី ឬបត់ជួរទីពីរ និងទីបីសម្រាប់កន្លែងផ្ទុកទំនិញកាន់តែច្រើន។ ក្នុងនោះសម្រាប់ការបើកបរចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រស៊ីប្រេងតែ ៦ លីត្រ ទៅ ៨ លីត្រប៉ុណ្ណោះ។

 

633464543 1390480439759352 1399451596203148221 N

 

ដូច្នេះ សម្រាប់លោកអ្នកដែលចង់បានរថយន្ដទាំង ៣ ខាងលើយកទៅប្រើបប្រាស់ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមហ៊ុន Toyota Cambodia បានតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖

 

ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟔 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟑𝟕

ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗

សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟐𝟒 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟖𝟐𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓

សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎

សាខាទួលសង្កែ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟏𝟏

សាខាមានជ័យ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟗

សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕

សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏

សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟎𝟒𝟗 ឬតាមរយៈទាក់ទងតាមរយៈហ្វេសប៊ុកផេក Toyota Cambodia ក៏បាន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia