វ័យ ២០ ឆ្នាំ ជាពេលវេលាមួយដ៏ស្រស់បំព្រង និងជាចំណុចចាប់ផ្តើមដ៏សំខាន់ក្នុងការកសាងគ្រឹះហិរញ្ញវត្ថុសម្រាប់ជីវិតប៉ុន្តែប្រាក់ខែគោលមួយមុខ ពេលខ្លះប្រហែលជាមិនទាន់គ្រប់គ្រាន់ក្នុងការបំពេញក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់អ្នកឡើយ។ យ៉ាងណាមិញ ខាងក្រោមនេះជាមុខរបរសាមញ្ញៗទាំង៥ដែលស្រ្តីវ័យ ២០ទៅ២៥ ឆ្នាំគួរធ្វើ៖
១. ច្នៃគ្រឿងអលង្ការ
របរមួយនេះពេញនិយមណាស់នៅអឺរ៉ុប សម្រាប់មនុស្សដែលមានចំណូលចិត្តទៅលើគ្រឿងអលង្ការនិងមានទេពកោសល្យក្នុងការបង្កើតម៉ូដឱ្យគ្រឿងអលង្ការថ្មីៗនិងធានាឱ្យបាននូវគុណភាពដើម្បីអាចមានជំនាញទៅលើផ្នែកនេះប្រិយមិត្តអាចចូលរៀនវគ្គជំនាញនៅតាមសាលាឬទីតាំងណាដែលគេបើកបង្រៀនបានបន្ទាប់ពីយើងចេះស្ទាត់មកយើងអាចបង្កើតផេកលក់បាន។
២. បើកវគ្គបង្រៀនអនឡាញ
ការបង្កើត និងលក់វគ្គសិក្សាអនឡាញ គឺជាគំនិតអាជីវកម្មអនឡាញដ៏ល្អបំផុតមួយសម្រាប់ស្ត្រីដែលមានជំនាញពិតប្រាកដ អ្នកអាចបង្កើតវគ្គសិក្សាតាមអ៊ីនធឺណិតលើប្រធានបទនិងជំនាញដែលអ្នកមាន ពី អាជីវកម្ម ដើម្បីរកប្រាក់ចំណូលបន្ថែម ដើម្បីបានចែករំលែកចំណេះដឹងរបស់អ្នកលើប្រធានបទជាមួយមនុស្សជាច្រើនទៀតដែលបានចុះឈ្មោះចូលវគ្គសិក្សាដោយអាចគិតលុយជាម៉ោងជាខែឬជាថ្ងៃក៏បាន។
៣. អ្នកគូររូបឯករាជ្យ
ប្រសិនបើអ្នកតែងតែចូលចិត្តគូរ និងបង្កើតសិល្បៈ អ្នកប្រហែលជាចង់ក្លាយជាអ្នកគូររូបឯករាជ្យឬបង្កើតឈ្មោះហាងគំនូរមួយជារបស់ខ្លួនឯង។ ប៉ុន្តែប្រសិនបើអ្នកមានទេពកោសល្យ អ្នកអាចស្វែងរកឱកាសធ្វើការជាមួយភ្នាក់ងារផ្សាយពាណិជ្ជកម្មជាមុនសិនដើម្បីរកបទពិសោធន៍ បង្កើតការផ្សាយពាណិជ្ជកម្មតាមរយៈគំនូរ ធ្វើការជាមួយអ្នកនិពន្ធ ដើម្បីបង្កើតក្របសៀវភៅ ឬគ្រាន់តែទទួលយកការងារជាមួយយីហោណាមួយដើម្បីទទួលបន្ទុកគូររូបផ្សព្វផ្សាយផលិតផលឱ្យគេ។
៤. អ្នកតុបតែងមុខ
មុខរបររកចំណូល ទាក់ទងនឹងសម្រស់មួយទៀត គឺការក្លាយជាអ្នកផាត់មុខ។ អ្នកអាចធ្វើការតុបតែងមុខដោយគ្មានវិញ្ញាបនបត្រ ប៉ុន្តែអ្នកអាចទទួលបាននៅសាលាកែសម្ផស្សណាមួយប្រសិនបើអ្នកមានទេពកោសល្យនិងមានឆន្ទៈពិតប្រាកដ អ្នកអាចធ្វើបានតាមរយៈការធ្វើឱ្យហាងគេបណ្តើរ រៀនបណ្តើរ ដើម្បីក្លាយជាអ្នកជំនាញដែលត្រូវបានគេទទួលស្គាល់ ហើយអ្នកអាចចាប់ផ្តើមជាមួយការផាត់មុខលើមិត្តភ័ក្តិ និងក្រុមគ្រួសារជាមុនសិនបានក៏បាន។
៥. ការលក់អនឡាញ
របរមួយនេះគឺទាមទារដើមទុនតិចខ្លាំងមែនទែន ហើយបើចង់លក់ដាច់អ្នកគួរតែជ្រើសរើសទំនិញណាដែលអ្នកចូលចិត្តដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងអលង្ការ, ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយនារីៗអាចប្រើប្រាស់ជំនាញក្នុងការរៀបចំខ្លួនឲ្យបានស្អាត ពូកែនិយាយដើម្បីទាក់ទាញអតិថិជនបានយ៉ាងងាយស្រួល។


