រៀន Online ក៏អាចចេះបាន! វេបសាយ និង ឆានែល YouTube ល្បីៗ ចំនួន ២០ រៀនសរសេរកូដ និង UX/UI Design ដោយឥតគិតថ្លៃ
Pen SodalenAUGUST 12 202636 views

តើអ្នកកំពុងតែស្រមៃចង់ក្លាយជា Software Developer UX/UI Designer   ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមរៀនពីណាមែនទេ? ដំណឹងល្អគឺ នៅក្នុងយុគសម័យឌីជីថលនេះ អ្នកមិនចាំបាច់ចំណាយប្រាក់រាប់ពាន់ដុល្លារដើម្បីចូលរៀននៅសាលា  ឬ​ ក៏អ្នកចង់បង្កើនសមត្ថភាពខ្លួនបន្ថែមក៏មិនចាំបាច់ចំណាយពេលយូរដែរ ចំណាយពេលរៀនតាម Online មួយម៉ោងទៅពីរម៉ោងក៏អាចចេះបាន។

ខាងក្រោមនេះជា វេបសាយ និង ឆានែល YouTube ល្បីៗកម្រិតពិភពលោកចំនួន ២០ ដែលអនុញ្ញាតឱ្យអ្នកទាំងអស់គ្នារៀនពីមូលដ្ឋានគ្រឹះរហូតដល់កម្រិតអាជីពដោយឥតគិតថ្លៃ ១០០% តែម្តង។


វេបសាយរៀនសរសេរកូដ ឥតគិតថ្លៃទាំង ៥

1.    freeCodeCamp (freecodecamp.org): វេបសាយរៀនឥតគិតថ្លៃ ១០០% ដែលមានមេរៀនចាប់ពី Web Development, Python រហូតដល់ Data Science។ មានប្រព័ន្ធអនុវត្តធ្វើ Project ផ្ទាល់ និងផ្តល់ជូន Certificate ផ្លូវការដោយមិនគិតថ្លៃថែមទៀតផង។

2.    The Odin Project (theodinproject.com): ជាមេរៀនប្រភេទ Open-source សម្រាប់អ្នកចង់ក្លាយជា Full-Stack Web Developer។ វេបសាយនេះដែរ អាចបង្រៀនអ្នកទាំងអស់គ្នាឱ្យចេះប្រើប្រាស់ Tool ពិតប្រាកដរបស់ Developer ដូចជា Git, GitHub និង VS Code

3.    W3Schools (w3schools.com): វេបសាយនេះអាចអោយអ្នកងាយស្រួលយល់បំផុត  សម្រាប់អ្នកចាប់ផ្តើមដំបូង មានបេតុង "Try it Yourself" សម្រាប់ចុចតេស្តកូដភ្លាមៗនៅលើវេបសាយផ្ទាល់តែមម្តង។

4.    Harvard CS50 on edX (edx.org): វេបសាយគឺពិតជាពិសេស  ព្រោះយើងអាចចូលរៀនមេរៀនគ្រឹះ Computer Science ដ៏ល្បីល្បាញរបស់សាកលវិទ្យាល័យ Harvard ដោយសេរី និងឥតគិតថ្លៃ។

5.    MDN Web Docs (developer.mozilla.org): ប្រភពឯកសារផ្លូវការ និងស្តង់ដារបំផុតលើពិភពលោកសម្រាប់អ្នកសិក្សា HTML, CSS និង JavaScript បង្កើតឡើងដោយក្រុមការងារ Mozilla

 

 ឆានែល YouTube រៀនសរសេរកូដ ឥតគិតថ្លៃទាំង ៥

1.    freeCodeCamp.org: គឹជាឆានែល YouTube ដ៏ធំជាងគេដែលមានវីដេអូបង្រៀន Full Courses ម៉ោងរៀន​ ពី៤ ទៅ ១២ ម៉ោង លើគ្រប់ជំនាញបច្ចេកវិទ្យា។

2.    SuperSimpleDev: វីដេអូបង្រៀនច្បាស់ៗ ពីមួយជំហាន ទៅមួយជំហាន សម្រាប់អ្នកដែលមិនទាន់ចេះសោះ  ហើយចង់រៀន HTML, CSS, JavaScript និង React

3.    Bro Code: វីដេអូខ្លីៗ តែខ្លឹម ចំគោលដៅ បង្រៀនភាសាកូដច្រើនដូចជា Python, Java, C++ និង​ Web Dev

4.    Programming with Mosh: បង្រៀនពីមូលដ្ឋានគ្រឹះកូដ និង Python បានងាយស្រួលយល់បំផុត។

5.    Traversy Media: ផ្តោតលើការបង្កើត Project ពិតៗ និងការធ្វើ Crash Course លើបច្ចេកវិទ្យា Web Development ទំនើបៗ។

 

 វេបសាយរៀន UX/UI Design ឥតគិតថ្លៃទាំង ៥

1.    Figma Learn (help.figma.com): មេរៀនផ្លូវការពីក្រុមហ៊ុន Figma ផ្ទាល់ ដែលបង្រៀនតាំងពី Wireframing, Layout រហូតដល់ការធ្វើ Interactive Prototype

2.    Laws of UX (lawsofux.com): វេបសាយដែលប្រមូលផ្តុំនូវទ្រឹស្តី និងចិត្តវិទ្យាសំខាន់ៗនៃ Design ដែលជួយឱ្យអ្នកយល់ពីរបៀបបង្កើត UI ឱ្យត្រូវចិត្តអ្នកប្រើប្រាស់។

3.    HackDesign (hackdesign.org): វេបសាយនេះនឹងផ្ញើមេរៀន និង​អត្ថបទពីការ Design ប្រចាំសប្តាហ៍ទៅកាន់ Email របស់អ្នកដោយសេរី ដែលបង្កើតដោយ Designer ល្បីៗ។

4.    UX Design Institute - Free Resources (uxdesigninstitute.com): ជាប្រភពអត្ថបទ និងមេរៀនខ្លីៗឥតគិតថ្លៃសម្រាប់ស្វែងយល់ពី UX Research និង Usability Testing

5.    Google UX Design Course on YouTube: អ្នកអាចស្វែងរក និង មើលវីដេអូមេរៀននៃដំណើរការ UX Design របស់ Google បានដោយសេរីនៅលើ YouTube

 

ឆានែល YouTube រៀន UX/UI Design ឥតគិតថ្លៃទាំង ៥

1.    Mizko: ជាឆានែលប្រមូលផ្តុំមេរៀន Figma កម្រិតខ្ពស់, ការស្រាវជ្រាវ UX Research, និងគន្លឹះកសាង Portfolio សម្រាប់ Product Designer

2.    DesignCourse: ជាការបង្រៀនដោយ Gary Simon ផ្តោតលើគោលការណ៍ UI Design, ការជ្រើសរើសពណ៌ Color Theory, Layout, និងការបកប្រែ UI ទៅជាកូដ Frontend

3.    Figma: គឹជាឆានែលផ្លូវការរបស់ Figma មានវីដេអូបង្ហាញពី Feature ថ្មីៗ, Workshop, និងបច្ចេកទេស Prototype ស្អាតៗផងដែរ។

4.    The Futur: ផ្តោតលើមូលដ្ឋានគ្រឹះនៃ Design, ចិត្តវិទ្យានៃការរចនា, Branding, និងការគិតបែប Creative

5.    Flux Academy: ជាឆានែលបង្រៀនពី Web Design, Figma, រចនាសម្ព័ន្ធ Website, និងការរៀបចំ UI ឱ្យស្រស់ស្អាតតាមស្តង់ដារ។

ការរៀនសរសេរកូដ និង UX/UI Design មិនទាមទារឱ្យអ្នកទាំងអស់គ្នាទិញវគ្គសិក្សាថ្លៃៗនោះទេ អ្វីដែលសំខាន់បំផុតគឺ ការអនុវត្តជាក់ស្តែង និង ទម្លាប់ធ្វើវាជារៀងរាល់ថ្ងៃ។ តោះ ចាប់ផ្តើមរៀននៅថ្ងៃនេះទាំងអស់គ្នា!

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia