មហាសេ.ដ្ឋីRay Dalio៖ ធ្វើរឿងធំៗ២នេះ អ្នកនឹងទទួលបានចំនួនលុ.យដែលខ្លួនចង់បាន និងការងា.រក្នុងក្តីស្រមៃ
Kan DaraAPRIL 26 20264 views

“រវាងឆ្នាំងបាយ និងក្តីស្រមៃ បានក្លាយជាប្រធានបទដ៏ក្តីគគុកមួយ ត្រូវបានគេលើកយកមកជជែកវែកញែកក្នុងសង្គម។ ឆ្លើយតបនឹងបញ្ហានេះ មហាសេដ្ឋីពាន់លានដុល្លារ និងជាកំពូលអ្នកវិនិយោគលោក Ray Dalio បានទម្លាយរឿងធំ២យ៉ាង ដែលអ្នកត្រូវធ្វើ ដើម្បីទៅដល់គោលដៅពោលគឺ ប្រាក់ដែលអ្នកត្រូវការ និងការងារដែលអ្នកស្រលាញ់៖

 

លោកបានលើកឡើងថា៖ «ភាពជឿជាក់លើក្តីសុបិននេះអាចសម្រេចបានដរាបណាអ្នកអាចធ្វើជាម្ចាស់ជំនាញពីរគឺ ការច្នៃប្រឌិត និងភាពបត់បែន»។ ដោយយោងតាមការសរសេរនៅក្នុងគេហទំព័រ LinkedIn របស់លោក។

 

ក្នុងនោះ ប្រសិនបើមិនអាចបង្វែរចំណង់ចំណូលចិត្តរបស់អ្នកទៅជាការងារដែលភ្ជាប់មកជាមួយប្រាក់ខែសមរម្យទេនោះ អ្នកត្រូវតែមានការច្នៃប្រឌិត និងចេះបត់បែនក្នុងការគិតឡើងវិញពីរបៀបដែលចំណង់ចំណូលចិត្តរបស់អ្នកអាចបម្លែងបាន។ Ray Dalio សរសេរថា៖ «ចាប់ផ្តើមដោយគិតឲ្យបានម៉ត់ចត់ មុជឲ្យជ្រៅ សម្លឹងឲ្យឆ្ងាយ ស្វែងយល់ឲ្យស៊ីជម្រៅ ស្តាប់សំឡេងពីខាងក្នុងខ្លួនរបស់អ្នកឲ្យបានច្បាស់ទៅលើអ្វីដែលអ្នកមានភាពងប់ងល់។ កុំគិតក្នុងរង្វង់តូចចង្អៀតអំពីអ្វីដែលនាំឲ្យអ្នកមានចំណង់ចំណូលចិត្ត ជាមួយនិងអ្វីដែលនាំឲ្យអ្នកមានលុយ»

ជាក់ស្ដែង លោកបានលើកឧទាហរណ៍ពីមិត្តរបស់លោកផ្ទាល់ដែលចូលចិត្តគូរគំនូរ ប៉ុន្តែបុរសម្នាក់នោះមិនអាចរកប្រាក់បានគ្រប់គ្រាន់ពីការលក់គំនូរដើម្បីផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារនោះទេ។ មិនយូរប៉ុន្មានគាត់បានក្លាយជាវិចិត្រករផ្នែកពាណិជ្ជកម្ម ដែលអាចរកប្រាក់បានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គងគ្រួសារ នៅពេលដែលគាត់បានបង្វែរចំណង់ចំណូលចិត្តរបស់គាត់ទៅជា “អាជីពច្នៃប្រឌិតសិល្បៈ” មិត្តនោះក៏មានសេរីភាពក្នុងការគូរនៅពេលគាត់ទំនេរ ដូច្នេះអាចធ្វើអ្វីដែលគាត់ស្រលាញ់ ហើយបានទាំងប្រាក់ច្រើនថែមទៀត នោះហើយជាភាពច្នៃប្រឌិត និងការបត់បែន។

 

គួរជម្រាបផងដែរថា Ray Dalio គឺជាស្ថាបនិកនៃមូលនិធិការពារហានិភ័យធំជាងគេបំផុតនៅលើពិភពលោកឈ្មោះថា Bridgewater Associates ដែលគ្រប់គ្រងទ្រព្យសម្បត្តិប្រមាណ ១៦០ ពាន់លានដុល្លារ។ លោកក៏ធ្លាប់បានសរសេរនៅក្នុងសៀវភៅរបស់លោកស្តីពីភាពជាអ្នកដឹកនាំនិងភាពជោគជ័យ “គោលការណ៍” ឬ “Principles” អំពីដំបូន្មានរបស់គាត់ដើម្បី “ធ្វើឱ្យចំណង់ចំណូលចិត្តនិងការងាររបស់អ្នកដូចគ្នា”៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia