ដំណឹង! នេះជាថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ដែលក្រសួងនឹងប្រកាសតាមមណ្ឌល ខេត្តទាំង២៥ ទូទាំងប្រទេស
ធី ស្រីល័ក្ខAUGUST 6 2026823 views

មុននេះបន្តិច យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ឬប្រឡងបាក់ឌុប) សម្រាប់ឆ្នាំ២០២៦ ដែលប្រព្រឹត្ដឡើងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

 

យ៉ាងណា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា សម្រាប់លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានីភ្នំពេញ ខេត្តទាំង២៥ទូទាំងប្រទេស។

 

គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង​១០ សីហា ២០២៦ នេះមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨ នាក់​ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន​ ៣៧ ៤៤៥ នាក់​ (ស្រី ២២ ១៩៣) បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គម មានចំនួន ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់) បេក្ខជនត្រូវបានរៀបចំនួន​ ២៥នាក់ក្នុងមួយបន្ទប់ តាមមណ្ឌលសំនេរនីមួយលើកលែងតែបន្ទប់ចុងក្រោយនិងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕

765872199 2117357885858917 4715837883225531214 N763701066 1041435388530586 6781399532693055126 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia