អបអរ! ខេត្តសំណាង ២នេះ ទទួលបានគម្រោងវិនិយោគថ្មី ដែលមានទុនសរុប ៤៧លានដុល្លារ
ធី ស្រីល័ក្ខOCTOBER 6 2025655 views

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ដែលនៅខេត្តបាត់ដំបងនិងខេត្តកំពង់ធំ ខណៈខេត្តទាំង២នេះ ទទួលបាននូវគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើ និងរោងចក្រកែច្នៃដំឡូងមីនិងផលិតផលជី ដែលមានទុនវិនិយោគសរុបរហូតដល់ទៅ ៤៧លានដុល្លារឯណោះ ហើយនៅពេលរោងចក្រនេះលេចរូបរាងឡើងក៏នឹងបង្កើតឱកាសការងាររាប់ពាន់កន្លែងដល់ប្រជាជនផងដែរ។

 

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគកែច្នៃដំឡូងមី និងផលិតផលជីនេះដែរ នឹងលេចរូបរាងឡើងនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ មានទំហំទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក គម្រោងមួយនេះនឹងបង្កើតឱកាសការងារចំនួន ៩០កន្លែងផងដែរ។

 

ជាមួយគ្នានោះដែរ សម្រាប់គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើ នឹងលេចរូបរាងឡើងនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានទំហំទុនវិនិយោគប្រមាណ ២៧លានដុល្លារអាមេរិក គម្រោងនេះនឹងបង្កើតឱកាសការងារចំនួន ១,១៦០ កន្លែងឯណោះ។

 

គួរជម្រាបថា ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧%។

 

នៅក្នុងនោះដែរ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាមេរិក។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា.ក បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង៕

៣២605dc059 93db 427d A434 D34b167b05a2.jpg30279caa 2cd6 43f1 892b F81e014eefae.jpg

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia