សមាជិក ប.ស.ស ដែលជាស្រ្តីមានផ្ទៃពោះក្រោយពេលសម្រាលរួចគឺទទួលបានអត្ថប្រយោជន៍ច្រើនណាស់ពី ប.ស.ស ដូច្នេះហើយមានបងប្អូនមួយចំនួនតែងតែមានចម្ងល់ថា តើសមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារអ្វីខ្លះ ពេលមកស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស.។ ជាមួយគ្នានោះដែរ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះស្ថិតក្នុងវិស័យឯកជន និងវិស័យសាធារណៈត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព)
២. ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព)
៣. លេខទូរស័ព្ទ លេខគណនីធនាគារអេស៊ីលីដា ឬធនាគារកាណាឌីយ៉ា (ប្រាក់រៀល)
៤. សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ

គួរបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស ដែលជាបុគ្គលស្វ័យនិយោជន៍ពុំទទួលបានប្រាក់ឧបត្ថម្ភនេះទេ។ សម្រាប់បុគ្គលស្វ័យនិយោជន៍គឺសំដៅទៅដល់បុគ្គលដែលមានប្រកបមុខរបរ រកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស និងមិនមានប្រើប្រាស់បុគ្គលិក នៅក្នុងសកម្មភាពមុខរបររបស់ខ្លួន និងមានអាយុមិនលើសពី ៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទចុះបញ្ជី។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ៕


