ដែកឆក់ស្រូបរោងចក្រ! ក្រុមហ៊ុនកូរ៉េនិងកាណាដា នឹងមកបង្កើតរោងចក្រថ្មីនៅខេត្តសំណាង ២នេះ របស់កម្ពុជា
ធី ស្រីល័ក្ខJUNE 8 20261.3 K views

កម្ពុជាកាន់តែរីកមុខរីកមាត់ខ្លាំងទៅហើយ ខណៈថ្មីៗនេះមានក្រុមហ៊ុនមកពីក្រៅស្រុកគឺក្រុមហ៊ុនមកពីប្រទេសកាណាដា និងកូរ៉េ នឹងមកបង្កើតរោងចក្រថ្មីនៅក្នុងខេត្តព្រះសីហនុ និងខេត្តកំពង់ធំ។ នៅពេលរោងចក្រនិងលេចរូបរាងឡើងជាផ្លូវការ នឹងបង្កើតឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនរស់នៅតំបន់នោះផងដែរ។

ជាក់ស្តែង កាលពីកន្លងទៅនេះក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំឆាប់ៗនេះហើយ។
B655fd95 3c49 4362 887e 0c85bb63d465.jpg

គម្រោងនេះ មានគោលបំណងគាំទ្រដល់ការពង្រីកការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់កសិករខ្នាតតូច និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ធ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ តាមរយៈការលើកកម្ពស់បច្ចេកវិទ្យាកែច្នៃទំនើប ការពង្រឹងសមត្ថភាពគ្រប់គ្រងក្រោយពេលប្រមូលផល ការពង្រឹងសមត្ថភាពសហគមន៏កសិកម្មទំនើបនៅខេត្តកំពង់ធំ និងការពង្រឹងស្តង់ដារគុណភាពស្វាយចន្ទី និងការពង្រីកទីផ្សារនាំចេញគ្រប់ស្វាយចន្ទី ហើយវាក៏ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីនៅលើពិភពលោក។

ជាមួយគ្នានោះដែរ ក្រុមហ៊ុន CANKOR International ដែលមានដើមកំណើតមកពីប្រទេសកាណាដា មានគម្រោងសាងសង់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីកែច្នៃផលិតផលសិកម្មនាំចេញទៅទីផ្សារបរទេស។

 

បើតាមការបញ្ជាក់ពីស្ថានទួតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក Daniel បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនរួមមាន ម្រេច គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយជាដើម។ លោកមានគម្រោងបើករោងចក្រផលិតម្រេចក្នុងខេត្តព្រះសីហនុ រួចធ្វើការនាំចេញទៅប្រទេសកាណាដា។

2b7ac0d8 B401 4d7c 9bc6 B32a9766e80e.jpg

យ៉ាងណាមិញ​ ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់លោក Daniel នឹងបានជម្រាបលោក Daniel ដោយសង្ខេបអំពីស្ថានភាពនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាមកកូរ៉េ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី និងអឺរ៉ុបផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia