ឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឲ្យកូនៗទទួលបានជោគជ័យ និងមានជោគវាសនាភ្លឺស្វាង។ ប៉ុន្តែទម្លាប់រស់នៅប្រចាំថ្ងៃ និងវិធីសាស្ត្រប្រដៅកូនបែបចាស់គំរឹលមួយចំនួន បានក្លាយជាអាវុធមុខពីរ បំផ្លាញទំនុកចិត្ត និងអនាគតកូនដោយមិនដឹងខ្លួន។ ខាងក្រោមគឺជាកំហុសធំៗ ២ របស់អាណាព្យាបាល ធ្វើឲ្យប៉ះពាល់ខ្លាំងបំផុតដល់ការលូតលាស់ខាងផ្លូវចិត្ត និងគំនិតកុមារ៖
១/. ប្រៀបធៀបកូនខ្លួនឯងទៅនឹងកូនអ្នកដទៃ៖ ឪពុកម្តាយជាច្រើនតែងប្រើពាក្យសម្តីដូចជា “មើលកូនគេផង! គេរៀនពូកែ គេស្លូតបូត មិនដូចឯងទេ...” ដោយគិតថាពាក្យទាំងនេះជាការជំរុញទឹកចិត្ត ឬដាស់តឿនឲ្យកូនខំប្រឹង។ ប៉ុន្តែ តាមពិតទៅ វាគឺជាថ្នាំពុលផ្លូវចិត្តដ៏អាក្រក់បំផុត។
ការប្រៀបធៀបញឹកញាប់ធ្វើឲ្យកុមារមានអារម្មណ៍ថាខ្លួនឯង អន់ ឬ មិនល្អគ្រប់គ្រាន់ សម្រាប់ឪពុកម្តាយ។ វាបំផ្លាញទំនុកចិត្តលើខ្លួនឯង បង្កើតជាសម្ពាធផ្លូវចិត្ត ភាពតានតឹង និងអាចឈានទៅរកការស្អប់ខ្ពើមបងប្អូន ឬមិត្តភក្តិដែលគេយកមកប្រៀបធៀបនោះទៀតផង។
២/. ការស្រឡាញ់បែបបិទសិទ្ធិ និងការគ្រប់គ្រងខ្លាំងពេក៖ ឪពុកម្តាយខ្លះស្រឡាញ់កូនខ្លាំងរហូតដល់មិនហ៊ានឲ្យកូនជួបការលំបាក ឬធ្វើអ្វីមួយដោយខ្លួនឯងឡើយ។ ពួកគាត់តែងសម្រេចចិត្តជំនួសកូនគ្រប់រឿង ចាប់តាំងពីរឿងតូចតាចរហូតដល់រឿងធំដុំ ដូចជា ការរើសមិត្តភក្តិ ជំនាញរៀនសូត្រ ឬការងារ និងតាមការពារកូនជ្រុលហួសហេតុ។
ការធ្វើបែបនេះនាំឲ្យកុមារបាត់បង់ភាពម្ចាស់ការលើខ្លួនឯង។ នៅពេលធំឡើង ពួកគេនឹងក្លាយជាមនុស្សដែលមិនហ៊ានសម្រេចចិត្ត គ្មានភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហា ឬការបរាជ័យក្នុងជីវិត និងតែងតែរំពឹងឲ្យអ្នកដទៃមកជួយដោះស្រាយជានិច្ច។
យ៉ាងណាមិញ អនាគតរបស់កូនមិនមែនស្ថិតលើទ្រព្យសម្បត្តិដែលអ្នកបន្សល់ទុកឲ្យនោះទេ ប៉ុន្តែវាស្ថិតនៅលើ របៀបដែលអ្នកចិញ្ចឹមបីបាច់ និងការផ្តល់ភាពកក់ក្តៅផ្លូវចិត្តដល់ពួកគេក្នុងថ្ងៃនេះ។
គួរជម្រាបផងដែរថា ក្រៅពីការអបរំកូននៅផ្ទះ ការជ្រើសរើសសាលារៀនឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតទី២ ដែលឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ ត្បិតសាលារៀនគឺជាថ្នាល់បណ្តុះគ្រាប់ពូជធនធានឲ្យរីកលូតលាស់ល្អ។ ជាក់ស្តែង នៅសាលាអន្តរជាតិ ប៊ូឡាញ (Blueline International School) បណ្តុះធនធានមនុស្សឱ្យក្លាយជាពលរដ្ឋសកល មានជំនាញត្រិះរិះពិចារណា និងជំនាញដោះស្រាយបញ្ហានៅក្នុងផ្នត់គំនិតសតវត្សទី២១។ នៅ Blueline មានកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស និងអូស្រ្តាលី ដោយទទួលសិស្សឱ្យចូលរៀនចាប់ពីអាយុ ២ឆ្នាំឡើង។ សម្រាប់ព័ត៌មានបន្ថែមអំពីសាលាសូមទាក់ទងទៅកាន់លេខ 078 556 657៕





