អ្នកត្រូវការលុយបន្ទាន់ខ្លាំង អាចប្រើប្រាស់សេវាកម្មផ្ដល់កម្ចីតាមឌីជីថល ដែលមានភាពងាយស្រួល ចំណេញពេលវេលា និងអាចដោះស្រាយបញ្ហាបានរហ័សជាងមុន។ ខាងក្រោមនេះជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ២ ដែលមានផ្ដល់សេវាកម្មកម្ចីតាមទូរស័ព្ទដៃ ខ្ចីភ្លាមបានភ្លាម និងមិនចាំបាច់មានទ្រព្យធានា៖
១/. ធនាគារវីង (Wing Bank)៖ អតិថិជនដែលកំពុងប្រើប្រាស់អេប Wing Bank មានតម្រូវការបន្ទាន់ក្នុងការបញ្ចូលលុយទូរស័ព្ទ ឬប្រើប្រាស់ប្រាក់បន្ទាន់សម្រាប់តម្រូវការផ្សេងៗទៀត អាចប្រើប្រាស់កម្ចីឌីជីថលឡូន “ខ្ចីភ្លាម បានភ្លាម អត់ដ្រាម៉ា”។ ចំពោះលក្ខខណ្ឌ ត្រូវមានអាយុលើស ១៨ឆ្នាំ ជាអ្នកប្រើប្រាស់អេប វីង មានប្រតិបត្តិការល្អ។ ទំហំកម្ចីចាប់ពី ២០ដុល្លារឡើងដល់ ៥០,០០០ដុល្លារ ដោយមិនចាំបាច់មានទ្រព្យធានា ឬអ្នកធានា ខណៈដាក់ស្នើរខ្ចីភ្លាម អនុម័តភ្លែតត្រឹមតែ ២-៣នាទីប៉ុណ្ណោះ។
ចំពោះរបៀបស្នើកម្ចីឌីជីថលរបស់ធនាគារ វីង គឺមានភាពងាយស្រួលមែនទែន ដោយគ្រាន់តែចូលទៅកាន់អេប Wing Bank ហើយចុចលើពាក្យ ”កម្ចី” បន្ទាប់មកចុចយកពាក្យ ”យកប្រាក់កម្ចីឥឡូវនេះ” ហើយបំពេញព័ត៌មានរបស់អ្នក និងវាយបញ្ចូលលេខ PIN ជាការស្រេច។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩។
២/. គ្រឹះស្ថានមីក្រូហិរញវត្ថុ AMK៖ កម្ចីឌីជីថល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មានទំហំរហូតដល់ទៅ ១,០០០ដុល្លារ ជាមួយនឹងអត្រាការប្រាក់ ១.៥%ក្នុងមួយខែ។ កម្ចីមួយនេះមិនទាមទារទ្រព្យបញ្ចាំ ឬអ្នកធានាឡើយ លោកអ្នកអាចស្នើបានដោយគ្រាន់តែមានគណនីរបស់ AMK នៅក្នុងទូរស័ព្ទដៃគឺគ្រប់គ្រាន់ហើយ។
ឯកសារចាំបាច់ដែលអតិថិជនត្រូវប្រើដើម្បីស្នើកម្ចីផ្ទាល់ខ្លួននេះមានដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ, កាតសម្គាល់ការងារ ឬកិច្ចសន្យាការងារ, លិខិតបញ្ជាក់ប្រាក់ខែ ឬរបាយការណ៍៣ខែ ឬ១ខែចុងក្រោយ ចំណែកឯកម្មកររោងចក្រវិញមិនតម្រូវឱ្យមានរបាយការណ៍ប្រាក់ខែឡើយ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ២២០ ២០២។
សូមជម្រាបផងដែរថា បំណុលប្រៀបដូចជាអាវុធមុខ២ វាអាចផ្ដល់ទាំងផលល្អ និងផលអវិជ្ជមាន ដោយអាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់និងគ្រប់គ្រងវា។ ហេតុនេះហើយមុនបង្កើតបំណុល សូមរៀបផែនការឱ្យបានច្បាស់លាស់ និងសូមប្រាកដជាមុនសិនថា អ្នកមិនបានបង្កើនបំណុលអាក្រក់ និងមិនបង្កើតបន្ទុកឱ្យខ្លួនឯង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


