ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បើកការដ្ឋានសាងសង់សាខាថ្មី១ទៀតនៅថ្ងៃនេះ
Bunthoeun KoemFEBRUARY 8 2026214 views

ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បន្តពង្រីកខ្លួន បើកសាខាជាបន្តបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសជាផ្លូវការក្នុងការបើកការដ្ឋានសាងសង់សាខាថ្មីមួយបន្ថែមទៀត “ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត​​​​​​ សាមគ្គី “ ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ២៧១ ទល់មុខនឹងសាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី។ 

 

នៅក្នុងពិធីបើការដ្ឋានសាងសង់ផ្សារខាងលើនេះ ក៏មានការអញ្ជើញចូលរួមក្រោមវត្តមាន លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ គឹម ចាន់ណា នាយិកាជាន់ខ្ពស់ និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោក អ៉ឹង វីរ: អគ្គនាយកបន្តវេនក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងថ្នាក់ដឹកនាំ សហការីរបស់ក្រុមហ៊ុន ជីប ម៉ុង ផ្សេងៗទៀត។

 

629237065 934758095741547 6131156165227749605 N

 

តាមការបញ្ជាក់ពីក្រុមហ៊ុន សាខាថ្មីរបស់ផ្សារខ្មែរមួយនេះ នឹងបើកដំណើរការក្នុងពេលឆាប់ៗ ជាមួយទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានសក្ដានុពល ទីប្រជុំជន រួមជាមួយទំនិញច្រើនជាង ១មុឺនមុខ ទាំងទំនិញក្នុងស្រុក និងទំនិញនាំចូលពីក្រៅប្រទេស សម្រាប់បម្រើ និងបំពេញតម្រូវការអតិថិជនគ្រប់វ័យ ជាមួយសេវាកម្មដ៏ល្អឥតខ្ចោះ និងបទពិសោធន៍ថ្មីនៃការទិញទំនិញ។

 

គួររំលឹកផងដែរថា​ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦​ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង បានបើកការដ្ឋានសាងសង់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាទី១៧ ដែលមានទីតាំងស្ថិតនៅនៅតំបន់គួរស្រូវ។ និងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន បានប្រកាសជាផ្លូវការក្នុងការបើកការដ្ឋានសាងសង់សាខាថ្មីទី ១៨ “ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត​​​​​​ ព្រៃស “ ស្ថិតនៅក្នុងតំបន់ព្រៃស រាជធានីភ្នំពេញផងដែរ៕

 

628440330 934757899074900 4523756395509436498 N

629240090 934757865741570 1117879441875801362 N

629334432 934757952408228 2372246310197650528 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia