ចុះថ្លៃបន្តិចហើយ! នេះជាតម្លៃប្រេងសាំងថ្មី ដែលរដ្ឋកំណត់ឲ្យដាក់លក់ចាប់ពីថ្ងៃទី១៨ ខែមេសា នេះទៅ
ធី ស្រីល័ក្ខAPRIL 18 202622.8 K views

ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ទៅ ក្រសួងពាណិជ្ជកម្មបានកំណត់ឲ្យដាក់លក់ប្រេងសាំងធម្មតា (Gasoline 92) តម្លៃ ៤ ៩៥០ រៀលក្នុង ១ លីត្រ និងប្រេងម៉ាស៊ូត (Gasoil 10ppm) តម្លៃ ៥ ៧០០ រៀល។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនៅមុននេះបន្ដិច។

 

យ៉ាងណាក្ដី ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងសម្រាលបន្ទុកដល់អាជីវករចែកចាយប្រេងឥន្ធនៈនៅកម្ពុជា រាជរដ្ឋាភិបាលបានគោលការណ៍សំខាន់ដូចខាងក្រោម៖

 

១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារក្នុង ១ លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ

 

២. បន្តបញ្ចុះ ១សេនដុល្លារក្នុង ១ លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារក្នុង ១ បារ៉ែល

 

៣. ពន្ធគយ ០ (សូន្យ) ដុល្លារ

 

៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។

៣១

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia