គួរដឹង! អ្នករកស៊ី និងធ្វើការក្នុងរបរទាំង ១៥ នេះ ត្រូវបានរដ្ឋកំណត់ជាសេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតដល់ឆ្នាំ២០២៨
ធី ស្រីល័ក្ខJUNE 8 202659 views

យោងតាមយុត្តិសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣ - ២០២៨ ដែលរៀបចំឡើងដោយ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា វិស័យនិងប្រភេទអាជីវកម្មចំនួន ១៥ ត្រូវបានរាជរដ្ឋាភិបាលចាត់ចូលជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយទទួលបានការតាមដានយ៉ាងជាប់លាប់ដើម្បីធ្វើការពង្រឹងបន្ថែមជាមួយនឹងការទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលជាពិសេសផ្នែកពន្ធដារ។

 

ជាមួយគ្នានោះដែរ អាជីវកម្មនិងការងារទាំង ១៥ ដែលត្រូវកំណត់ជាសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមាន ៖

១. លក់ដុំ លក់រាយ និងជួសជុល
២. សេវាកម្មស្នាក់នៅនិងអាហារ
៣. សិប្បកម្ម
៤. សហគមន៍កសិកម្ម
៥. កម្មករសំណង់
៦. អ្នកបម្រើសេវាកម្មភេសជ្ជៈ កម្សាន្ត និងម៉ាស្សា
៧. អ្នកកែសម្ផស្សសាឡន និងជាងកាត់សក់
៨. អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់ម៉ូតូដឹកទំនិញ និងអ្នករត់តាក់ស៊ី
៩. អាជីវកម្មលក់តាមផ្សារ
១០. សិល្បៈករ
១១. កីឡាករ
១២. អ្នកសារព័ត៌មាន
១៣. អាជីវកម្មចល័តតាមកដងផ្លូវ
១៤. អ្នកបម្រើសេវាតាមរោងចក្រ
១៥. ពលករក្នុងវិស័យកសិកម្ម។

 

គួរជម្រាបថា រដ្ឋក៏បានលើកទឹកចិត្តទៅដល់ម្ចាស់អាជីវកម្មដែលកំពុងប្រកបអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធាទាំងអស់ដូចខាងលើឱ្យទៅចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានការទទួលបានអត្ថប្រយោជន៍ចំនួន ២ រួមមាន ៖ ការលើកលែងកាត្វកិច្ចអនុលោមភាព,ទទួលបានការលើកលែងការផាកពិន័យនានា សម្រាប់អាជីវកម្មដែលបានដំណើរការ និងមិនបានចុះបញ្ជីត្រឹមត្រូវ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia