វ័យខ្ទង់ ២០ឆ្នាំ! អ្នកជំនាញ ផ្តាំឲ្យធ្វើរឿងធំៗទាំង ១៤នេះឲ្យបាន បើចង់ក្លាយជាអ្នកនៅវ័យ៣០ឆ្នាំ
Kan DaraMAY 23 20267 views

អ្នកជំនាញផ្នែកលុយកាក់ និងគន្លឹះដឹកនាំជីវិតគឺលោក Fitz Villafuerte ដែលធ្លាប់ជាបុគ្គលិកធ្វើការមួយថ្ងៃ ៨-១០ម៉ោងរាល់ថ្ងៃ បានកែប្រែខ្លួនឯងមកជាមនុស្សដែលមានចំណូលអកម្មសម្រាប់ចិញ្ចឹមជីវិត បើទោះបីជាមិនធ្វើការងារក៏មិនភ័យរឿងចំណូលនោះ លោកបានចែករំលែកនូវគន្លឹះធំៗចំនួន ១៤យ៉ាង ដែលមនុស្សមានវ័យចាប់ពី២០ឆ្នាំឡើង ត្រូវធ្វើ ដើម្បីអាចក្លាយជាអ្នកមាននៅអាយុខ្ទង់៣០ឆ្នាំឡើង៖

 

១. ពេលដែលចេញធ្វើការងារ ត្រូវផ្ដោតឱ្យខ្លាំងលើការរៀនសូត្រចំណេះដឹងជំនាញឱ្យបានច្រើន មុនពេលដែលផ្ដោតលើប្រាក់ខែតាមក្រោយ។

២. ឈប់ធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃអ្នក គួរឱ្យធុញទ្រាន់តទៅទៀត និងផ្ដោតឱ្យខ្លាំងលើការធ្វើអ្វីដែលនាំឱ្យអ្នកមានផលិតភាពការងារខ្ពស់ជាងការយកពេលវេលាទៅខ្ជះខ្ជាយ។

 

៣. ផ្ដោតលើការបង្កើតទម្លាប់អានឱ្យបានច្រើន ព្រោះពេលណាដែលមានចំណេះដឹង ការរកប្រាក់នឹងកាន់តែមានភាពងាយស្រួលជាងមុន។

 

៤. ផ្ដោតលើការរៀនពីឧបករណ៍ជំនួយ និងប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដែលវាអាចបង្កើតលទ្ធផលច្រើនបំផុតចំពោះអ្នក។

 

៥. គួរផ្ដោតលើការចំណាយពេលវេលាធ្វើដំណើរកម្សាន្តខ្លះ ព្រោះវានឹងធ្វើឱ្យស្គាល់ពីខ្លួនឯង ស្គាល់ពីក្ដីស្រមៃ ភាពខ្លាំង ភាពខ្សោយ

 

៦. ផ្ដោតលើការរៀនជំនាញចំណូលខ្ពស់យ៉ាងតិចមួយ សម្រាប់ជាសមត្ថភាពក្នុងការកសាងចំណូល

 

៧. ផ្ដោតលើការខំប្រឹងបង្កើតប្រភពចំណូលឱ្យបានច្រើនប្រភព ព្រោះសេដ្ឋីជាមធ្យមគឺមានប្រភពចំណូល ៧ប្រភព

 

៨. ព្យាយាមកសាងបណ្ដាញទំនាក់ទំនងល្អៗឱ្យបានច្រើន ព្រោះបណ្ដាញល្អស្មើនឹងឱកាស

 

៩. ចាប់ផ្ដើមធ្វើអ្វីមួយដែលអាចធ្វើឱ្យអ្នកសម្រេចគោលដៅ ដូចជាចាប់ផ្ដើមអាជីវកម្ម បង្កើតគម្រោង

 

១០. រៀនពង្រឹងផ្លូវចិត្តប្រឈមនឹងការបដិសេធ និងក្លាហានក្នុងការបោះជំហានឈានទៅមុខបន្តទៀត

 

១១. រៀនពង្រឹងជំនាញហិរញ្ញវត្ថុជាពិសេសទាក់ទងនឹងការគ្រប់គ្រងចរន្តសាច់ប្រាក់របស់អ្នកឱ្យបានល្អ

 

១២. ចេះប្រើប្រាស់បំណុលឱ្យបានត្រឹមត្រូវ ជាពិសេសអាចយកវាមកជួយបង្កើនទ្រព្យឱ្យអ្នកវិញ

 

១៣. ស្រមៃឱ្យឃើញច្បាស់លាស់ពីអនាគតដែលអ្នកចង់បានបំផុត

 

១៤. ផ្ដោតលើការវិនិយោគដែលអាចឱ្យអ្នកចូលនិវត្តន៍បានលឿនតាមដែលអាចធ្វើទៅបាន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia