កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានរៀបចំព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ “Surprise and shine” ដែលព្រឹត្តិការណ៍នេះត្រូវបាន Apple ប្រកាសជាផ្លូវការនៅទូរស័ព្ទ iPhone 18 Pro និង 18 Pro Max អ្វីដែលកាន់រំភើបសម្រាប់ហ្វេន iPhone នោះគឺនៅក្នុងឆ្នាំ២០២៦ នេះ Apple ក៏បានបញ្ចេញទូរស័ព្ទស៊េរីថ្មីគឺ iPhone Duo ផងដែរ។
ជាមួយគ្នានោះដែរ ក្រោយបញ្ចេញទូរស័ព្ទ iPhone 18 ភ្លាមទូរស័ព្ទ iPhone ទាំង ១១ម៉ូដែលនេះ ត្រូវបាន Apple ចាត់ទុកជាវត្ថុបុរាណហើយដែលមានដូចជា៖
· iPhone 6s (16GB, 64GB, 128GB)
· iPhone 6s Plus
· iPhone 7
· iPhone 7 Plus
· iPhone 7 (PRODUCT)RED™
· iPhone 8 (64GB, 128GB, 256GB)
· iPhone 8 Plus (64GB, 128GB, 256GB)
· iPhone XS
· iPhone XS Max
· iPhone 11 Pro
· iPhone 11 Pro Max

គួរជម្រាបថា ផលិតផលខាងលើនេះ ត្រូវបាន Apple ចាត់ទុកជា វត្ថុបុរាណហើយបន្ទាប់ពីបានបញ្ឈប់ការចែកចាយ និងលក់នៅលើទីផ្សារលើសពី ៥ ឆ្នាំ ប៉ុន្តែមិនទាន់ដល់ ៧ ឆ្នាំទន្ទឹមនឹងនេះ វាក៏បានប្រែជាផលិតផលមួយដែលពុំសូវមានតម្រូវការទីផ្សារ ឬស្ទើរតែគ្មានអ្នកទិញ-លក់បន្តឡើយ។ ទោះជាយ៉ាងណាក៏ដោយ ម៉ូឌែលនេះនៅតែអាចដំណើរការ និងប្រើប្រាស់បានជាធម្មតារហូតមកដល់បច្ចុប្បន្ន គ្រាន់តែវាមិនទទួលបានការអាប់ឌេតនូវមុខងារទំនើបៗជំនាន់ក្រោយដូចម៉ូដែលថ្មីៗទៀតនោះទេ៕


