ត្រៀមៗ! មានលុយជាង ១ម៉ឺនដុល្លារ ចង់ជិះឡានខ្លាញ់គោអាចមើលរថយន្ត ២នេះបាន ខណៈប្រើបានទាំងសាំងនិងអគ្គិសនី
ធី ស្រីល័ក្ខSEPTEMBER 5 2026685 views

តើមានបងប្អូនណាខ្លះដែលចង់ទិញឡានថ្មីខ្លាញ់គោជិះទៅស្រុកនៅថ្ងៃភ្ជុំបិណ្ឌខាងមុខនេះ តែមិនដឹងទិញឡានម៉ូដែលមួយណាព្រោះបច្ចុប្បន្ននេះឃើញថាមានក្រុមហ៊ុនឡានជាច្រើនបានកំពុងតែផលិតរថយន្តស៊ីសាំងតិច ដើម្បីជួយបរិស្ថាន ហើយមានតម្លៃថោកសមរម្យដែលអ្នកមានលទ្ឋភាពល្មមៗក៏អាចទិញជិះបាន ដែរ។

 

ជាមួយគ្នានោះដែរ ថ្ងៃនេះចាបក្រហម សូមណែនាំនូវយីហោឡានល្បីៗ ២ ដែលកំពុងលក់ក្នុងតម្លៃជាង១ម៉ឺនដុល្លារដែលសុទ្ធតែជាប្រភេទឡានថ្មីខ្លាញ់គោថែមទៀតផង៖

 

. រថយន្ត Bingo S

រថយន្ត Bingo S គឺជាប្រភេទរថយន្ត SUV ខ្នាតតូចដែលត្រូវបានផលិតដោយក្រុមហ៊ុន Wuling ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ជាមួយរូបរាងដ៏ទាក់ទាញ ទំនើប ទាន់សម័យ និងដើរដោយថាមពលអគ្ដិសនីសុទ្ធ ១០០ ភាគរយ។ ដោយក្នុងនោះតួរថយន្ដមានបណ្ដោយ ៤.២៦៥ ម៉ែត្រ ទទឹង ១.៧៨៥ ម៉ែត្រ និកម្ពស់ ១.៦ ម៉ែត្រ ខណៈគម្លាតកង ២.៦១០ម៉ែត្រ។ មានបំពាក់នូវកាមេរ៉ា 540° មើលជុំវិញរថយន្ត ថ្មរថយន្តមានទំហំ 41.9 kWh ពោងសុវត្ថិភាពចំនួន ៤ គ្រាប់ស្តង់ដា បច្ចេកវិទ្យាអាគុយដ៏ទំនើក ស្តង់ដាគុណភាព PPB

 

តាមការបញ្ជាក់ពីក្រុមហ៊ុន Wuling EV Cambodia រថយន្ដដ៏ស្រស់ស្អាតនេះត្រូវបានដាក់លក់ក្នុងតម្លៃ តម្លៃចាប់ ១៥ ៨០០ ដុល្លារទៅដល់ ១៧ ៨០០ ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖​​ 𝟬𝟭𝟬 𝟴𝟯 𝟱𝟬 𝟱𝟬| 𝟬𝟲𝟴 𝟴𝟯 𝟱𝟬 𝟱𝟬

786916696 1059757983476158 5178384313095590780 N

. រថយន្ត BYD Seal 5

រថយន្ត BYD Seal 5 ត្រូវបានផលិតឡើងជាមួយរចនាបថទាន់សម័យ និងស្អាតគួរឱ្យចាប់អារម្មណ៍។ រថយន្តនេះមានទំហំតូចសម្រាប់ការបើកបរនៅក្នុងទីក្រុងជាមួយនឹងការរចនាដែលផ្តល់នូវភាពងាយស្រួលក្នុងការចត និងបើកបរបានដោយឆ្លាតវៃ។

 

រថយន្ដមួយប្រភេទនេះ គឺអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបាន 55 km នឹងអាចប្រើបានទាំងអគ្គិសនី + សាំង ដោយអាចបើកបរបានរហូតដល់ 2,000 km ជាង។ តាមការបញ្ជាក់ពីក្រុមហ៊ុន BYD រថយន្ដមួយម៉ូដែលនេះដាក់លក់ក្នុងតម្លៃ ១៧,៩០០ ដុល្លារប៉ុណ្ណោះដោយធានាយូរជាងគេ​៖ ឆ្នាំ / 𝟭𝟲𝟬,𝟬𝟬𝟬 km ប្រើប្រាស់ដោយគ្មានក្តីបារម្ភ។សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰៕

792090276 1626623465918329 3549508349811302444 N 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia