ដំណឹងល្អ! ក្រុមហ៊ុនធំៗ បានចុះកិច្ចសន្យាចំនួន១០ ដើម្បីជួយទិញកសិផលពីកសិករក្នុងទឹកប្រាក់សរុបជាង ១លានដុល្លារ
ធី ស្រីល័ក្ខMAY 12 202618 views

ត្រូវប៉ាន់ហើយសម្រាប់ប្រជាកសិករខ្មែរ ខណៈកាលពីថ្មីៗនេះមានក្រុមហ៊ុនធំ បានចុះកិច្ចសន្យា ផលិតកម្មកសិកម្ម ស្តីពី ការទិញ-លក់កៅស៊ូទឹក ជ័រ​កៅស៊ូ​បង្កក ម្រេច ពោតក្រហម និងស្រូវ ពីកសិកររបស់ខ្មែរយើងក្នុងទំហំទឹកប្រាក់សរុបជាង១លានដុល្លារ។

 

ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម គន់ រ័ត្នមន្នី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី «ការទិញ-លក់កៅស៊ូទឹក ជ័រកៅស៊ូបង្កក ម្រេច ពោតក្រហម និងស្រូវ» រវាងក្រុម​ហ៊ុន​ចំការកៅស៊ូមេមត់ ក្រុមហ៊ុនហ៊្វុក កម្ពុជា ឯ.ក និងសហគមន៍​កសិកម្ម​ទំនើប និងសហគមន៍កសិកម្ម នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្ត​កំពង់ចាម។

១៧

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ច​សន្យា​ផលិតកម្មកសិកម្មនាថ្ងៃនេះមានចំនួន ១០កិច្ចសន្យា ក្នុងនោះ​កិច្ចសន្យាទិញ-លក់ជ័រកៅស៊ូចំនួន ៧កិច្ចសន្យា ក្នុងបរិមាណជ័រ ១ ០៦០តោន, កិច្ចសន្យាទិញ-លក់ម្រេចខ្មៅសុវត្ថិភាពចំនួន ១កិច្ចសន្យា ក្នុងបរិមាណម្រេច ១០០តោន, កិច្ចសន្យាទិញ-លក់ស្រូវសែន​ក្រអូប​០១​ចំនួន ១កិច្ចសន្យា ក្នុងបរិមាណស្រូវសែនក្រអូប០១ ២៦,៥០តោន និងកិច្ចសន្យាទិញ-លក់ពោតក្រហមចំនួន ១កិច្ចសន្យា ក្នុងបរិមាណ ១៥០តោន សរុបជាទឹកប្រាក់ប្រមាណ ១ ៣៣៩ ១០០ដុល្លារអាមេរិក៕

១៨

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia