ធ្លាប់បម្រើការងារស៊ីឈ្នួលគេគ្រប់បែបយ៉ាង រស់នៅក្នុងភាពលំបាកលំបិនប្រឹងបន្តដំណើរជីវិតយ៉ាងត្រដាបត្រដួល លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានកសាងនិងអភិវឌ្ឍខ្លួនរហូតបានក្លាយជាប្រធានគណកម្មការទីបីនៃព្រឹទ្ធសភា និងជាស្ថាបនិកនៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ថែមទាំងជាប់ឈ្មោះជាសេដ្ឋីកសិកម្មដំបូងគេនៅប្រទេសកម្ពុជាថែមទៀតផង។ ខាងក្រោមនេះគឺមេរៀនមាសទាំង១០ ជួយឲ្យឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កសាងភាពជោគជ័យទាំងការងារ និងជីវិត៖
១. ទាញយកបទពិសោធន៍ជីវិតឲ្យក្លាយទៅជាមេរៀនដ៏មានតម្លៃ
២. ជ្រើសរើសដៃគូជីវិតឲ្យបានត្រឹមត្រូវ
៣. ត្រូវមានសេចក្តីក្លាហាន
៤. ចេះប្រើធនធានឲ្យមានតម្លៃ និងអស់លទ្ធភាព
៥. ហ៊ានសាកល្បងកុំចេះតែស្មាន
៦. ត្រៀមខ្លួនមុនជានិច្ច
៧. កុំភ្លេចដើមកំណើត
៨. កុំបង្កើតភាពជោគជ័យដោយការធ្វើឲ្យអ្នកដទៃឈឺចាប់
៩. ចូលរួមចំណែកក្នុងការជួយសង្គម
១០. បង្កើតបរិយាកាសឲ្យមានភាពរីករាយ។
យ៉ាងណាមិញ ថ្វីត្បិតតែមនុស្សគ្រប់រូបពុំអាចរើសកន្លែងកើតបានក៏ពិតមែន ប៉ុន្តែពួកគេមានសិទ្ធគ្រប់គ្រាន់ក្នុងការកសាងជីវិតមួយដែលខ្លួនប្រាថ្នាចង់បាន ដូចពាក្យមហាសេដ្ឋី តារាជំនួញចាស់វស្សាលោក Bill Gates ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖ «កើតមកក្រពុំមែនជាកំហុសទេ តែបើស្លាប់ទៅវិញក្រទើបជារឿងដ៏គួរឲ្យអាម៉ាស់»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦