តាមរយៈរបាយការណ៍កាលពីឆ្នាំ ២០២២ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៩៥ភាគរយ នៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២,៦០០លានដុល្លារក្នុងរយៈពេលត្រឹមតែ ៩ខែ ប៉ុណ្ណោះ។ដោយឡែកសម្រាប់ឆ្នាំ ២០២៣ នេះ ឃើញថាអត្រានៃការប្រមូលពន្ធហាក់មានការកើនឡើង ដែលនេះបានបង្ហាញថាចំណូលពន្ធអាចនឹងប្រមូលបានលើសផែនការកំណត់ជាងឆ្នាំមុនៗ។
ជាមួយគ្នានឹងការកើនឡើងនៃប្រាក់ចំណូលពន្ធនេះផងដែរ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះម្ចាស់អាជីវកម្មដែលជាអ្នកបង់ពន្ធ ក៏ដូចជាអ្នកជាប់ពន្ធទូទៅផងដែរ ចំពោះការចូលរួមបំពេញកាតព្វកិច្ចយ៉ាងល្អខ្ជាប់ខ្ជូនរហូតធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារអាចប្រមូលពន្ធបានគ្រប់បានផែនការកំណត់។
ក្នុងនោះដែរ កាលពីថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំផ្តល់ជូនលិខិតសរសើរលើកទឹកចិត្តជូនដល់សហគ្រាស ដែលបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំ ២០២៣ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស និងទទួលបានការចុះហត្ថលេខាដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ក្នុងនោះក្រុមហ៊ុនដែលបង់ពន្ធចូលរដ្ឋច្រើនជាងគេទាំង ១០ ប្រចាំឆ្នាំ ២០២៣ រួមមាន ៖
១. ក្រុមហ៊ុន Heineken (Cambodia) CO.,LTD
២. ធនាគារ Advanced Bank of Asia Limited
៣. ធនាគារ Acleda Bank PLC
៤. មីក្រូហិរញ្ញវត្ថុ Prasac Microfinance Institution Plx
៥. ក្រុមហ៊ុន Smart Axiata Co., LTD
៦. ក្រុមហ៊ុន Viettel (Cambodia) PTE., Ltd
៧. ធនាគារ Canada Bank PLC
៨. ក្រុមហ៊ុន Cambrew LTD
៩. អគ្គិសនីកម្ពុជា
១០. ធនាគារស្ថាននា
អត្ថបទដោយ៖សម្បត្តិ សុខឡាង


