នៅក្នុងដំណើរជីវិតឆ្ពោះទៅរកភាពជោគជ័យ ការកំណត់ផ្នត់គំនិត ឲ្យស្របតាមសម័យកាល គឺជាកត្តាសំខាន់បំផុត។ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបង្ហាញនូវលក្ខណមនុស្ស ៣ ប្រភេទ ដែលឆ្លុះបញ្ចាំងពីលទ្ធផលជីវិតខុសៗគ្នា៖
១/. មនុស្សអតីត (មនុស្សប្រភេទបរាជ័យបំផុត)
មនុស្សប្រភេទនេះ តែងតែប្រើប្រាស់ជីវិតរស់នៅដោយការស្តាយក្រោយ ឬដេកត្រាំត្រែងជាមួយស្រមោលអតីតកាល។ ពួកគេចំណាយពេលរអ៊ូរទាំពីកំហុសដែលបានកន្លងហួស ឬមានមោទនភាពខ្លាំងពេកលើជោគជ័យចាស់ៗ រហូតភ្លេចអភិវឌ្ឍខ្លួន។ នៅពេលដែលចិត្តគំនិតជាប់គាំងនៅអតីតកាល ពួកគេនឹងបាត់បង់ឱកាសក្នុងបច្ចុប្បន្ន ហើយចុងក្រោយត្រូវជួបនឹងភាពបរាជ័យព្រោះដើរមិនទាន់សង្គម។
២/. មនុស្សបច្ចុប្បន្ន (មនុស្សដើរទៅមុខមួយៗ)
នេះគឺជាប្រភេទមនុស្សដែលរស់នៅតាមយថាកម្ម ឬធ្វើអ្វីៗដើម្បីតែការរស់រានក្នុងថ្ងៃនេះ។ ទោះបីជាពួកគេមានការខិតខំប្រឹងប្រែង និងដើរទៅមុខក្តី ប៉ុន្តែពួកគេដើរដោយគ្មានគោលដៅច្បាស់លាស់សម្រាប់ថ្ងៃស្អែកឡើយ។ មនុស្សប្រភេទនេះអាចនឹងទទួលបានលទ្ធផលមធ្យម ដើរទៅមុខមួយៗយឺតៗ ប៉ុន្តែងាយនឹងជួបហានិភ័យ ប្រសិនបើពិភពលោកមានការប្រែប្រួលខ្លាំង ព្រោះពួកគេមិនបានត្រៀមខ្លួនទុកជាមុន។
៣/. មនុស្សអនាគត (មនុស្សដែលមានវាសនាជោគជ័យខ្ពស់បំផុត)
ដើម្បីក្លាយជាអ្នកជោគជ័យពិតប្រាកដ អ្នកឧកញ៉ាបណ្ឌិតបានណែនាំឱ្យរៀនធ្វើជា មនុស្សអនាគត។ មនុស្សប្រភេទនេះគឺជាអ្នកដែលមានចក្ខុវិស័យវែងឆ្ងាយ។ ពួកគេមិនត្រឹមតែធ្វើការងារនៅថ្ងៃនេះឱ្យល្អបំផុតនោះទេ ប៉ុន្តែគ្រប់សកម្មភាពរបស់ពួកគេតែងតែផ្សារភ្ជាប់ទៅនឹងគោលដៅ ៥ ឆ្នាំ ឬ ១០ ឆ្នាំខាងមុខ។ ពួកគេដឹងមុនថាពិភពលោកនឹងទៅជាយ៉ាងណា ហើយត្រៀមខ្លួនអភិវឌ្ឍសមត្ថភាពឱ្យលើសពីការរំពឹងទុក។
យ៉ាងណាមិញ ជម្រើសស្ថិតនៅលើខ្លួនអ្នក! តើអ្នកចង់បន្តរស់នៅក្នុងស្រមោលអតីតកាល រស់នៅតាមយថាកម្មក្នុងបច្ចុប្បន្ន ឬក៏ចង់ក្លាយជាម្ចាស់វាសនាដែលបង្កើតអនាគតដោយខ្លួនឯង? ការរៀនធ្វើជាមនុស្សប្រភេទទី៣ គឺជាសោរមាសដែលនឹងបើកទ្វារទៅរកភាពមានបាន និងឥទ្ធិពលដ៏អស្ចារ្យ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



