មិនភ័យខ្លាចគេបញ្ឈប់! មេធំ Google ប្រាប់ចំៗ បុគ្គលិកទ្រព្យ ១ប្រភេទ ក្រុមហ៊ុនត្រូវការបំផុត
Kan DaraFEBRUARY 10 202616 views

នុងគ្រាដែលវិបត្តិសេដ្ឋកិច្ចសកលកំពុងបង្ខំឱ្យក្រុមហ៊ុនជាច្រើនជ្រើសរើសផ្លូវកាត់បន្ថយបុគ្គលិកដើម្បីរស់ ក្រុមហ៊ុនយក្ស Google បែរជាបង្ហាញយុទ្ធសាស្ត្រផ្ទុយពីនេះ។ លោក Sundar Pichai អគ្គនាយក Google បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះស្រាយដ៏ល្អបំផុតក្នុងគ្រាលំបាក មិនមែនជាការដេញបុគ្គលិកចេញឡើយ ប៉ុន្តែគឺជាការបង្កើនតម្លៃបុគ្គលិកឱ្យក្លាយជាទ្រព្យសកម្មដែលក្រុមហ៊ុនមិនអាចខ្វះបាន តាមរយៈការបណ្ដុះស្មារតីការងារបែបថ្មី។

 

ប្រភេទបុគ្គលិកដែលមេធំ Google ត្រូវការបំផុតនៅពេលនេះ គឺអ្នកដែលមាន "ស្មារតីសហគ្រិន"។ គាត់បានសរសេរថា "យើងត្រូវតែមានភាពជាសហគ្រិនដែលធ្វើការជាមួយភាពបន្ទាន់កាន់តែច្រើន ការផ្តោតអារម្មណ៍កាន់តែច្បាស់ និងការស្រេកឃ្លានចង់សម្រេចការងារច្រើនជាងអ្វីដែលយើងបានធ្វើកន្លងមក" នេះបើយោងតាមការចេញផ្សាយដោយ Inc Magazine។

 

តាមរយៈការលើកទឹកចិត្តបុគ្គលិកឱ្យធ្វើសកម្មភាព "សហគ្រិនកាន់តែច្រើន" Pichai កំពុងជួយបុគ្គលិក Google ឱ្យកាន់តែប្រសើរឡើងថែមទៀត ជាជាងកាត់បន្ថយបុគ្គលិកដើម្បីកាត់បន្ថយការចំណាយ ព្រោះផែនការគឺដើម្បីបង្កើនតម្លៃបុគ្គលិក ដើម្បីឱ្យពួកគេកាន់តែមានផលិតភាព និងមានតម្លៃកាន់តែច្រើនសម្រាប់ក្រុមហ៊ុន។ តាមរយៈសកម្មភាពរបស់លោក បានបង្ហាញថាមានវិធីកាត់បន្ថយការចំណាយដោយមិនចាំបាច់ត្រូវតែកាត់បុគ្គលិកនោះទេ ហើយនេះឧទារហរណ៍ជាក់ស្ដែងមួយ សម្រាប់ម្ចាស់អាជីវកម្មផ្សេងទៀត អាចយកគម្រូតាម  ក្នុងគ្រានៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។

ចំពោះបុគ្គលិកដែលមានគំនិតជាសហគ្រិនរបស់លោកក្នុងន័យនេះគឺជាប្រភេទបុគ្គលិកដែល ហ៊ានសាកល្បងធ្វើអ្វីប្លែកៗចាកចេញពីតំបន់សុវត្ថិភាពរបស់ពួកគេ ជាមនុស្សដែលចេះចាត់ចែងធនធានរបស់ស្ថាប័នបានល្អបំផុត និងជាប្រភេទបុគ្គលិកដែលចេះយកបញ្ហាប្រឈមនានាមកធ្វើជាកម្លាំងចិត្តតស៊ូរហូតសម្រេចគោលដៅ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia