ធ្មេចបើកៗឆ្នាំ២០២៦ ជិតកន្លងផុតហើយ សម្រាប់បងប្អូនដែលចង់ទិញឡានថ្មីខ្លាញ់គោតែមិនដឹងទិញឡានម៉ូដែលមួយណា ព្រោះនាពេលបច្ចុប្បន្ននេះឃើញថាមានក្រុមហ៊ុនឡានជាច្រើនបានផលិតរថយន្ត ស៊ីសាំងតិច ដើម្បីជួយបរិស្ថាន ហើយមានតម្លៃថោកសមរម្យដែលអ្នកមានលទ្ឋភាពល្មមៗក៏អាចទិញជិះបាន ដែរ។ ជាមួយគ្នានោះដែរ ថ្ងៃនេះចាបក្រហម សូមណែនាំនូវយីហោឡានល្បីៗ ១ ដែលកំពុងលក់ក្នុងតម្លៃក្រោម ២ម៉ឺនដុល្លារដែលសុទ្ធតែជាប្រភេទឡានថ្មីខ្លាញ់គោថែមទៀតផង។
ជាក់ស្តែង បើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ Suzuki Cambodia បានឲ្យដឹងថា រថយន្ត SUZUKI CELERIO ស៊េរីឆ្នាំ២០២៦ ដែលជាយីហោជប៉ុនលក់ក្នុងតម្លៃត្រឹមតែ ១៤,៩០០ដុល្លារ ដែលរចនាមកជាមួយភាពទំនើប និងទាន់សម័យ ជាមួយផ្នែកខាងក្នុងធំទូលាយជួយអោយការបើកបរ និងអ្នករួមដំណើរប្រកបដោយផាសុកភាព ជិះឡើងចុះខេត្តបានមួយអេមផងដែរ។

បើនិយាយពីលក្ខណៈពិសេសនៃរថយន្ត Suzuki Celerio នេះគឺមានរូបរាងតូចច្រឡឹង ងាយស្រួលបើកបរក្នុងក្រុង និងសន្សំសំចៃសាំងខ្ពស់ មានពោងសុវត្ថិភាព ៦ (Standard 6 Airbags): សុវត្ថិភាពខ្ពស់បំផុត ការពារជុំវិញ មានអេក្រង់កម្សាន្ត ៧ អ៊ីញ (Display Audio 7"): ភ្ជាប់ជាមួយ Apple CarPlay និង Android Auto, គ្រោងឆ្អឹង HEARTECT: រឹងមាំ ស្រាល និងជួយសន្សំសំចៃសាំងបានយ៉ាងអស្ចារ្យ។
គួរជម្រាបផងដែរថា រថយន្ត SUZUKI CELERIO នេះគឺសាកសមបំផុតសម្រាប់បងប្អូនដែលមានជីវភាពមធ្យម ហើយចង់បានរថយន្តខ្លាញ់គោជិះសំរាប់ប្រើប្រាស់ធ្វើដំណើរក្នុងក្រុង ឬទៅធ្វើដំណើរទៅសាលាអាចជួយការពារសុវត្ថិភាពបាន ១០០%។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ក្រុមហ៊ុន អូ អឹម ស៊ី (កាច់ជ្រុងស្តុបពេទ្យចិន) ក្រុមហ៊ុនធានាជូន 3ឆ្នាំ ឬ 100,000km ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 085 916 787/011 916 787 បានផងដែរ៕


