ជាង ៣ម៉ឺន$ ចុះសល់២ម៉ឺន$ជាង! ស្ងាត់ៗ ក្រុមហ៊ុនលក់រថយន្តដ៏ល្បី១ នៅខ្មែរប្រកាសលក់ឡានបញ្ចុះតម្លៃកប់
ធី ស្រីល័ក្ខ•OCTOBER 22 2026•1.6 K views

សម្រាប់បងប្អូនដែលកំពុងតែមានបំណងចង់ប្តូររថយន្តថ្មី ឬសម្រាប់អ្នកដែលចង់ទិញរថយន្តជាលក្ខណៈគ្រួសារសម្រាប់ជិះទៅស្រុកកំណើតនាពិធីបុណ្យបិណ្ឌអុំទូក ឬសម្រាប់ដើរលែងកម្សាន្តនាពេលខាងមុខនេះតែមិនដឹងទិញឡានម៉ូតអ្វីដែលសាកសមនោះ បងប្អូនកុំរំលងឱ្យសោះនៅរថយន្ត HONGQI HS3របស់ក្រុមហ៊ុន HONGQI Cambodia កំពុងតែមានការបញ្ចុះតម្លៃរហូតដល់ទៅខ្ទង់ជាង១ម៉ឺនដុល្លារឯណោះ។

 

បើតាមការបង្ហោះលើផេកផ្លូវការរបស់ HONGQI Cambodia បានឲ្យដឹងថា ជាទូទៅតម្លៃរថយន្ត HONGQI HS3 នេះគឺលក់ក្នុងតម្លៃរហូតដល់ទៅ ៣៩,៨០០ដុល្លារឯណោះ ប៉ុន្តែនាពេលនេះបញ្ចុះសល់ត្រឹមតែ ២៩,៩៨០ដុល្លារនោះទេ។ ដូច្នេះហើយសម្រាប់បងប្អូនដែលកំពុងតែរកឡានណាដែលបើកបរទៅផ្តល់ផាសុខភាពនិងសុវត្ថិភាពខ្ពស់កុំរំលងមួយម៉ូដែលនេះឲ្យសោះគឺសាកសមខ្លាំងមែនទែនសម្រាប់បងប្អូនដែលជិះទៅបណ្តាខេត្តផ្សេងៗ។

851423637 1782907910510547 5039368754637245709 N

បើនិយាយអំពីចំណុចពិសេសរបស់ HONGQI HS3 ONGQI គឺជារថយន្ត SUV 5កៅអី ធន់រឹងម៉ាំសាច់ដែកក្រាស់បើកបរដោយភាពជឿជាក់ សន្សំសំចៃខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃ សុវត្ថិភាពខ្ពស់ និងប្រណិតភាព។ ចំណែករថយន្តមានទំហំធំរហូតដល់ទៅ 4655 x 1900 x 1668mm ម៉ាស៊ីនខ្លាំង សន្ទុះលឿន និងស៊ីសាំងតិច ប្រអប់លេខ 7វគ្គអូតូ និងលេខដៃ អំពូលប្រដេញ LED រចនាបែបជំនាន់ថ្មីស្រឡាងផងដែរ។

850370187 1782907443843927 8437393421013715969 N

លើសពីនេះទៅទៀត បើនិយាយពីរថយន្តមួយម៉ូដែលនេះវិញគឺមានអេក្រង់កម្សាន្តធំរហូតដល់ទៅ 12.6inch មានបំពាក់មកជាមួយកាមេរ៉ា 360 + 180 = 540 ដឺក្រេ ចំណែកកៅអីវិញគឺអូតូស្បែក ប្រភេទ L2 ខាងក្រោយធំទូលាយ និង3 Driving Mode បន្ថែមពីនោះក៏មានប្រព័ន្ធសុវត្ថិភាព៖ LDW, FCW, RCW, DOW, ABS, EBD, TCS, ESP, EPBនិងជាច្រើនទៀតផងដែរ។ សម្រាប់បងប្អូនដែលចង់បានព័ត៌មានលម្អិតអំពីរថយន្ត HONGQI អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 𝟎𝟗𝟗 𝟐𝟎𝟎 𝟔𝟔𝟔 (𝐂𝐡𝐢𝐧𝐞𝐬𝐞 និយាយភាសាចិន) និងលេខ 𝟎𝟕𝟖 𝟑𝟑𝟓 𝟓𝟎𝟐 𝐂𝐞𝐥𝐥𝐜𝐚𝐫𝐝 (និយាយភាសាខ្មែរ) ៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia