នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកខេត្តកំពង់ស្ពឺ ខណៈខេត្តដែលកំពុងមានសក្ដានុពលមួយនេះទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មី ដែលមានតម្លៃសរុបជិត ២១លានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារជាច្រើនកន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។
យោងតាមការចេញផ្សាយដោយ គណៈកម្មាធិការវិនិយោគកម្ពុជាកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា អបអរសាទរដល់ប្រជាពលរដ្ឋស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងអម្អ និងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគប្រមាណ ២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.១២០កន្លែង។

គួរជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែងផងដែរ៕


