ពូកែណាស់! ស្ត្រីខ្មែរ១ រូប យកកសិផលខ្មែរដែលគ្មានទីផ្សារ ច្នៃជាម្សៅបន្លែ លក់ចែកចាយពេញទីផ្សារ
ធី ស្រីល័ក្ខ•NOVEMBER 22 2026•23 views

ផ្តើមចេញពីការឃើញផលិតផលខ្មែរគ្មានទីផ្សារជាពិសេសនោះគឺបញ្ហារបស់កសិករលក់មិនចេញ ស្រ្តីខ្មែរមួយរូបបានកែច្នៃកសិផលខ្មែរមកធ្វើជាម្សៅបន្លែកំពុងតែលក់ចែកចាយពេញទីផ្សារ ហើយការធ្វើបែបនេះកំពុងតែបង្ហាញពីសក្តានុពលថ្មីនៃការបន្ថែមតម្លៃលើផលិតផលកសិកម្មជាតិដោយការផ្លាស់ប្តូរពីវត្ថុធាតុដើមដែលពិបាករកទីផ្សារ ទៅជាផលិតផលសម្រេចដែលអាចចែកចាយយ៉ាងទូលំទូលាយផងដែរ។

 

ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ខេង វល្លភា ដែលជាម្ចាស់សិប្បកម្មកែច្នៃ ប្រេនប្រពៃ បានមានប្រសាសន៍ថា នៅពេលដែលផលិតផលកសិកម្មក្នុងស្រុកជួបប្រទះនឹងបញ្ហាលក់មិនចេញ ឬងាយខូចគុណភាព អ្នកផលិត និងកសិករជាច្រើនតែងតែប្រឈមនឹងហានិភ័យខាងផ្នែកហិរញ្ញវត្ថុ និងការបាត់បង់ឱកាសចំណូល។ ដូច្នេះហើយទើប អ្នកស្រី ខេង វល្លិកា បានយកបញ្ហាទាំងនេះមិនមែនជាទីបញ្ចប់នោះទេ ផ្ទុយទៅវិញវាបានក្លាយជាចំណុចចាប់ផ្តើមដ៏សំខាន់ក្នុងការស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីជួយស្រោចស្រង់ និងលើកកម្ពស់តម្លៃកសិផលខ្មែរឱ្យកាន់តែប្រសើរឡើង។ តាមរយៈការសង្កេត និងយល់ដឹងពីស្ថានភាពជាក់ស្តែងនៃទីផ្សារ អ្នកស្រីបានសម្រេចចិត្តយកកសិផលក្នុងស្រុកមកច្នៃជាម្សៅបន្លែ ដែលជាទម្រង់ផលិតផលងាយស្រួលរក្សាទុក ងាយស្រួលប្រើប្រាស់ និងអាចពង្រីកការចែកចាយបានយ៉ាងទូលំទូលាយទាំងនៅលើទីផ្សារក្នុងស្រុក និងឱកាសទៅកាន់ទីផ្សារធំៗបន្ថែមទៀត។

886745560 122156999829083955 6805890596454419641 N

អ្នកស្រីបានបន្ថែមថា ការផ្លាស់ប្តូរពីវត្ថុធាតុដើមដែលពិបាករកទីផ្សារ ទៅជាផលិតផលសម្រេចដែលមានគុណភាព និងស្តង់ដារច្បាស់លាស់ មិនត្រឹមតែជួយបង្កើតជាប្រភពចំណូលដ៏រឹងមាំសម្រាប់សិប្បកម្មផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយបញ្ហាគ្មានទីផ្សាររបស់ប្រជាកសិករផងដែរ។ លើសពីនេះ ដំណើរនៃការកសាងប្រេន ប្រពៃ ក៏បានបង្ហាញឱ្យឃើញពីភាពរឹងមាំ និងការច្នៃប្រឌិតរបស់សហគ្រិនខ្មែរ ដែលហ៊ានវិនិយោគលើការកែច្នៃ ដើម្បីបង្កើតតម្លៃបន្ថែមជូនផលិតផលជាតិ ជំនួសឱ្យការពឹងផ្អែកតែលើការលក់វត្ថុធាតុដើមឆៅដូចមុន។

801233155 122150595981083955 3824691354955338935 N

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះសិប្បកម្មប្រពៃ របស់អ្នកស្រី ពិតជាច្នៃកសិផលខ្មែរចេញជាទម្រង់ម្សៅបន្លែ បានច្រើនជម្រើសខ្លាំងមែនទែនមានទាំងម្សៅស្លឹកតើយខ្មែរ ម្សៅក្រសាំង ម្សៅរំដេង ម្សៅស្លឹកក្រូចសើច ម្សៅព្រះព្រៅ ម្សៅគ្រឿងកកូរខ្មែរ ម្សៅគ្រឿងការី ម្សៅគ្រឿងណាំយ៉ា ម្សៅម្ជូរគ្រឿង ម្សៅគ្រឿងបុកខ្មែរ ម្សៅគ្រឿងប្រហើរខ្មែរ។ល។

735430655 122143717161083955 8786415543669134021 N

ជាមួយគ្នានោះដែរ ភាពសម្បូរបែបនៃប្រភេទម្សៅបន្លែ និងគ្រឿងផ្សំខ្មែរនៅសិប្បកម្មប្រពៃ មិនគ្រាន់តែបង្ហាញពីការច្នៃប្រឌិតដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពនៃភាពសំបូរហូរហៀរនៃកសិផលជាតិ និងរសជាតិដើមរបស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ។ ការនាំយកធាតុផ្សំដូចជា ស្លឹកតើយខ្មែរ ក្រសាំង រំដេង ស្លឹកក្រូចសើច ព្រះព្រៅ ក៏ដូចជាគ្រឿងកកូរ គ្រឿងការី គ្រឿងណាំយ៉ា គ្រឿងបុក និងគ្រឿងប្រហើរខ្មែរ មកកែច្នៃជាទម្រង់ម្សៅគឺងាយស្រួលប្រើប្រាស់ ក៏ដូចជាបានជួយថែរក្សាអត្តសញ្ញាណម្ហូបខ្មែរឱ្យនៅរស់រវើក និងស្របតាមរបៀបរស់នៅសម័យទំនើបផងដែរ។

 

ការងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលកែច្នៃក្នុងស្រុកបែបនេះ គឺជាការចូលរួមចំណែកយ៉ាងផ្ទាល់ និងមានអត្ថន័យបំផុតក្នុងការលើកស្ទួយផលិតផលខ្មែរ ជួយជំរុញតម្រូវការកសិផលពីប្រជាកសិករខ្មែរ និងបង្កើតតម្លៃសេដ្ឋកិច្ចឱ្យវិលវល់នៅក្នុងសង្គមជាតិរបស់យើង។ រាល់ពេលដែលអ្នកប្រើប្រាស់ជ្រើសរើសផលិតផលខ្មែរ មិនត្រឹមតែទទួលបានរសជាតិដើម និងភាពងាយស្រួលក្នុងការចម្អិនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាផ្នែកមួយនៃកម្លាំងជំរុញឱ្យសហគ្រិន និងសិប្បកម្មខ្មែរមានលទ្ធភាពបន្តអភិវឌ្ឍន៍គុណភាព និងពង្រីកសក្តានុពលផលិតផលជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀតបន្ថែមទៀតដែរ។

 

លើសពីនេះទៅទៀត ភាពជោគជ័យរបស់សិប្បកម្មប្រពៃ ក្រោមការដឹកនាំរបស់អ្នកស្រី ខេង វល្លភា មិនគ្រាន់តែជាសមិទ្ធផលនៃការកែច្នៃកសិផលខ្មែរឱ្យក្លាយជាម្សៅបន្លែ និងគ្រឿងផ្សំច្រើនជម្រើសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ផលិតផលខ្មែរពិតជាមានសមត្ថភាព និងសក្តានុពលគ្រប់គ្រាន់ក្នុងការឈរជើងលើទីផ្សារ ប្រសិនបើមានការច្នៃប្រឌិត និងការគាំទ្រត្រឹមត្រូវពីកសិផលដែលធ្លាប់ជួបការលំបាកលើទីផ្សារ រហូតដល់ផលិតផលសម្រេចដូចជា ម្សៅស្លឹកតើយខ្មែរ ម្សៅក្រសាំង ម្សៅរំដេង ម្សៅស្លឹកក្រូចសើច ម្សៅព្រះពៅ រួមទាំងគ្រឿងកកូរ គ្រឿងការី គ្រឿងណាំយ៉ា គ្រឿងបុក និងគ្រឿងប្រហើរខ្មែរ ទាំងអស់នេះសុទ្ធសឹងជាផ្លែផ្កានៃការយកចិត្តទុកដាក់លើវត្ថុធាតុដើមក្នុងស្រុក។

 

ដំណើររឿង និងបទពិសោធន៍របស់អ្នកស្រី ខេង វណ្ណកា ពិតជាបានផ្តល់នូវការយល់ដឹង និងការលើកទឹកចិត្តយ៉ាងច្រើនដល់អ្នកផលិត និងអ្នកចាប់ផ្តើមអាជីវកម្មក្នុងស្រុក ឱ្យងាកមកចាប់អារម្មណ៍លើការកែច្នៃកសិផលខ្មែរឱ្យកាន់តែសកម្ម និងមាននិរន្តរភាព។ សម្រាប់បងប្អូនដែលចង់បានព័ត៌មានបន្ថែម ឬសម្រាប់អ្នកដែលចង់កម្មង់ផលិតផលខ្មែរយកទៅសាកល្បងអាទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 885 005 ៕

 812400562 122151106005083955 1991726938178882229 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia