ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង Phnom Penh International Half-Marathon Powered by Vattanac លើកទី ១៤ ដែលឧបត្ថម្ភធំដោយក្រុមហ៊ុន វឌ្ឍនៈ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ហើយអ្វីដែលកាន់តែពិសេសជាងការរត់ប្រណាំងខុសប្លែកជាងរៀងរាល់ឆ្នាំគឺការបង្កើតឲ្យមានយុទ្ធនាការ "We Sponsor, You Run" ដោយក្រុមហ៊ុន វឌ្ឍនៈ ដែលផ្តល់អត្ថន័យកាន់តែពិសេសដល់ការរត់របស់អ្នកចូលរួមទាំងអស់។ រាល់ ១ គីឡូម៉ែត្រ ដែលអ្នកចូលរួមរត់ ក្រុមហ៊ុន វឌ្ឍនៈ នឹងបរិច្ចាគ ១ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កុមារកម្ពុជាដែលកំពុងត្រូវការជំនួយ។

លើសពីការចូលរួមរត់ប្រណាំង ព្រឹត្តិការណ៍ Phnom Penh International Half-Marathon Powered by Vattanac គឺជាវេទិកានៃការរួបរួម សាមគ្គីភាព និងស្មារតីនៃការចែករំលែក។ វាជាឱកាសដែលអ្នករត់ម្នាក់ៗអាចចូលរួមចំណែកក្នុងការកសាងសហគមន៍ និងបង្កើតឳកាសផ្លាស់ប្តូរដ៏មានន័យដល់កុមារកម្ពុជា។ រាល់ជំហានរត់របស់អ្នក មិនត្រឹមតែនាំអ្នកឱ្យខិតកាន់តែជិតគោលដៅផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតក្តីសង្ឃឹមថ្មីសម្រាប់កុមារជាច្រើននៅកម្ពុជា។ ចម្ងាយដែលអ្នករត់កាន់តែឆ្ងាយ ផលវិជ្ជមានដែលយើងរួមគ្នាបង្កើតក៏កាន់តែធំឡើងដែរ។

ក្រុមហ៊ុន វឌ្ឍនៈ នឹងធ្វើការបរិច្ចាគតាមចម្ងាយដែលអ្នករត់៖
1 គីឡូម៉ែត្រ = $1
5 គីឡូម៉ែត្រ = $5
10 គីឡូម៉ែត្រ = $10
21 គីឡូម៉ែត្រ = $21


ពាក់អាវ វី-អាកទីវ ចូលរួមរត់ក្នុងទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងជាមួយក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមានមួយសម្រាប់សហគមន៍ ព្រោះជំហានតូចៗរបស់យើង អាចនាំមកនូវអនាគតដ៏ប្រសើរសម្រាប់កុមារកម្ពុជា។




