បណ្ឌិត គីម ហ៊ាង៖ នេះជាកំហុសធំបំផុត ១ របស់ឪពុកម្តាយ អាចធ្វើឲ្យកូនខូចអនាគត
Kan DaraMARCH 3 20264.8 K views

 "ពត់ដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង ឪពុកម្តាយគឺជាគ្រូទី១ ជាជាងចម្លាក់ដ៏អស្ចារ្យក្នុងការកសាងអនាគតរបស់កូនគ្រប់រូប។ ដោយមើលឃើញពីសារៈសំខាន់នេះ លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកក្រុមហ៊ុន KW Cambodia និងជាអគ្គនាយកនៃក្រុមហ៊ុន Khmer Real Estate បានប្រាក់កំហុសធំបំផុត ១ របស់ឪពុកម្តាយ ដែលអាចធ្វើឲ្យកូនខូចអនាគត។

 

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងយ៉ាងដូច្នេះថា៖ «​កំហុសធំបំផុតមួយរបស់ឪពុកម្តាយ គឺបានចំណាយពេលច្រើនពេកជាមួយការងារ និងអាជីវកម្ម តែភ្លេចចំណាយពេលជាមួយកូនៗ ពិសេសនៅពេលពួកគាត់ស្ថិតនៅក្នុងកំរិតអនុវិទ្យាល័យ និងវិទ្យាល័យ»

 

លោកបណ្ឌិតបានពន្យល់បន្ថែមទៀតថា៖ «ចុះបើយើងជាឪពុកម្តាយគិតថា យើងខំណាស់ រកលុយបានច្រើនណាស់ ទ្រព្យសម្បត្តិច្រើនណាស់ ធ្វើការងារធំណាស់ កូនអញថ្ងៃក្រោយដឹងតែស្រួលហើយ។ ប៉ុន្តែគាត់មិនបានពន្យល់កូនឲ្យច្បាស់ មិនបានបង្រៀនកូនឲ្យយល់ លុះកូនមិនយល់ កូននឹងដើរផ្លុវផ្សេង។ ដល់ពេញអីចឹង មានលុយច្រើន តែខូចចិត្ត»

 

លោកបានសង្កត់ធ្ងន់ថា ក្មេងរៀននៅវិទ្យាល័យ ជាយុវវ័យ ហើយសម្រាប់រូបលោកផ្ទាល់ លោកហៅវ័យនេះថាជា វ័យរមើលគុណជាវ័យមួយដែលពួកម៉ាក់ធំជាងឪពុកម្តាយ ជាវ័យដែលឪពុកម្តាយត្រូវតាមមើលឲ្យជាប់ ហើយមានពេលវេលាជាមួយកូនៗ។

 

យ៉ាងណាមិញ ក្រៅពីការអប់រំកូនដោយផ្ទាល់ ការជ្រើសរើសសាលារៀនឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់បំផុតទី២ ដែលឪពុកម្តាយគ្រប់រូបគួរយកចិត្តទុកដាក់ ត្បិតសាលារៀនគឺជាថ្នាល់បណ្តុះគ្រាប់ពូជធនធានឲ្យរីកលូតលាស់ល្អ។

 

ជាក់ស្តែង សាលារៀន CIA FIRST International School មានកម្មវិធីសិក្សាអន្តរជាតិគ្របដណ្តប់ចាប់ពីកម្រិតបឋមសិក្សាដល់ថ្នាក់វិទ្យាល័យ ហើយត្រូវបានទទួលស្គាល់ដោយ Western Association of Schools and Colleges (WASC) ដែលជាអង្គភាពត្រួតពិនិត្យគុណភាពអប់រំរបស់សហរដ្ឋអាមេរិក។ ការទទួលស្គាល់នេះ បង្ហាញថាវិញ្ញាបនបត្ររបស់សិស្សអាចប្រើប្រាស់បានទូទាំងពិភពលោក។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេក CIA FIRST International School ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៩ ២០០ ០១១៕

 

Screenshot 2026 02 26 at 4.11.13 in the Afternoon Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia