ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះក្រសួងពាណិជ្ជកម្ម បានកំណត់ឲ្យដាក់លក់ប្រេងសាំងធម្មតា Gaseline 12 តម្លៃ ៥ ៤៥០រៀលក្នុង ១ លីត្រ និងប្រេងម៉ាស៊ូត Gasoil ppm តម្លៃ ៧ ៥០០រៀលក្នុង ១ លីត្រ។ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅមុននេះបន្ដិច។
គួរជម្រាបផងដែរថា ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦%៕



