ត្រៀមខ្លួនដើរលេងបុណ្យអុំទូក កុំភ្លេចដំឡើង App មួយនេះ បើចង់ចំណាយធ្វើដំណើរតិច

ពិធីបុណ្យអុំទូកនឹងឈានចូលមកដល់នៅថ្ងៃទី ១០ ខែវិច្ឆិកា ខាងមុខនេះនៅក្រុងភ្នំពេញ រងចាំទទួលភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ក្នុងនោះប្រសិនបើអ្នកមកពីខេត្ត អ្នកចាំបាច់ណាស់ត្រូវការធ្វើដំណើរទៅកន្លែងផ្សេងៗ ចំពោះអ្នកនៅក្រុងភ្នំពេញក៏ដូចគ្នា បើអ្នកមិនចង់ខ្វាយខ្វល់រឿងទុកដាក់យានជំនិះទេ អ្នកគួរដំឡើង App មួយនេះ ។

ថ្មីៗនេះ App ហៅកង់បីមួយទើបចូលទីផ្សារកម្ពុជាក្រោមយីហោ Zelo កំពុងវាយលុយកទីផ្សារដឹកជញ្ជូននៅក្រុងភ្នំពេញ និងបណ្តាខេត្តនានា ។ បច្ចុប្បន្ននេះ Zelo កំពុងផ្តល់ការបញ្ចុះតម្លៃបន្តបន្ទាប់ចំពោះអតិថិជនថ្មីៗរបស់ខ្លួន នេះក៏ជាឱកាសល្អផងដែរសម្រាប់អ្នកចង់ធ្វើដំណើរដោយចំណាយតិចនៅក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ ។

បន្ទាប់ពីទាញយក Zelo App លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពី ១៥% ទៅ ៣០% ដោយស្វ័យប្រវត្តិ រាល់ពេលដែលអ្នកហៅកង់បីដោយកំណត់ទីតាំងមុន ។

បច្ចុប្បន្ននេះ Zelo ផ្តល់សេវាកម្មហៅកង់បីខ្មែរ កង់បីឥណ្ឌា ឡានតូចៗប្រភេទ Classic និងឡានប្រភេទ SUV ។ ក្រៅតែពីក្រុងភ្នំពេញ សម្រាប់អ្នកដែលចង់ធ្វើដំណើរកម្សាន្តតាមបណ្តាខេត្តលោកអ្នកក៏អាចប្រើសេវាកម្មរបស់ Zelo បានដូចគ្នា ។

ក្រុមហ៊ុន Zelo ប្រាប់ Business Cambodia ថា Zelo បានចូលទីផ្សារកាលពីពាក់កណ្តាលខែសីហា ឆ្នាំ ២០១៩ នេះ ហើយគិតមកដល់សព្វថ្ងៃ Zelo មានអ្នកប្រើប្រាស់ប្រមាណ ២០ ០០០ នាក់ឯណោះ និងបានពង្រីកដល់ខេត្តធំៗពីររួមមាន សៀមរាប និង ព្រះសីហនុ ។

ទាញយក Zelo App  :

សម្រាប់ IOS ចុចទីនេះ

សម្រាប់ Android ចុចទីនេះ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES