លុយឌីជីថលថ្មីចិន នឹងជួយឲ្យប្រាក់យន់ចិន ប្រើប្រាស់កាន់តែទូលំទូលាយ ទូទាំងពិភពលោក

យោងតាមនាយ កប្រតិបត្តិរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cryptocurrency  នៃអាមេរិកចបានឲ្យដឹងថា រូបិយប័ណ្ណឌីជីថល ដែលបានស្នើឡើងរបស់ប្រទេសចិនអាចបង្កើតឲ្យមានការប្រើប្រាស់ប្រាក់យ័នជាសកល។

ធនាគារប្រជាជនចិន(PBOC) កាលពីខែមុនបានប្រកាសថាខ្លួនជិតនិងចាប់ផ្តើមដាក់រូបិយប័ណ្ណឌីជីថល ផ្ទាល់ខ្លួន ហើយហេតុផលនៅពីក្រោយការផ្លាស់ប្តូរនេះ គឺដើម្បីការពារអធិបតេយ្យភាពប្តូរប្រាក់បរទេសរបស់ខ្លួន។ ក្នុងនោះដែរធនាគារកណ្តាលចិនគ្រោងនឹងដាក់បង្ហាញនូវ ថូខឹនឌីជីថលរបស់ខ្លួន តាមរយៈប្រព័ន្ធពីរជាន់មានទាំង PBOC និងធនាគារពាណិជ្ជជាអ្នកចេញស្រប់ច្បាប់។

ក្នុងរយៈពេលថ្មីៗនេះ ទីក្រុងប៉េកាំងបានជម្រុញយ៉ាងខ្លាំង ដើម្បីធ្វើឲ្យអង្គភាពអន្តរជាតិគាំទ្របន្ថែមក្នុងការប្រើប្រាស់ប្រាក់យ័ននៅខាងក្រៅប្រទេសចិន។  បច្ចុប្បន្នរូបិយប័ណ្ណដុល្លារអាមេរិក គឺបម្រុងរបស់ពិភពលោក ប្រហែល ៥៨% នៃប្រាក់បម្រុងប្តូររូបិយប័ណ្ណបរទេសទាំងអស់នៅលើពិភពលោក គឺប្រាក់ដុល្លារអាមេរិកប្រហែល ៤០% នៃបំណុលពិភពលោក។

លោក Mu Changchun ជាអនុប្រធាននាយកដ្ឋានបង់ប្រាក់របស់ PBOC បាននិយាយថា រូបិយប័ណ្ណឌីជីថលថ្មី និងមានភាពស្រដៀងគ្នាទៅនឹងកាក់ Libra ដែលបានស្នើឡើងរបស់ក្រុមហ៊ុន Facebook។ ហើយលោកបានអះអាងថាវាមានសុវត្ថិភាពដូចក្រដាសប្រាក់ដែលចេញដោយធនាគារកណ្តាល ដែឍបានប្រើប្រាស់លើបណ្តាញសង្គមដូចជា Wechart របស់ Tencent សូម្បីតែគ្មានប្រព័ន្ធអ៊ីនធឺណេត។

លោក Allaire បានចង្អុលបង្ហាញថា រូបិយប័ណ្ណឌីជីថលថ្មីដែលបានស្នើឡើងរបស់ប្រទេសចិន គឺបានឆ្លងកាត់ប្រព័ន្ធធនាគារលោកខាងលិច SWIFT ។ លោកបានបន្តថារូបិយប័ណ្ណឌីជីថលមានលក្ខណៈយុទ្ធសាស្រ្តណាស់ និងអនុញ្ញាតឲ្យអាជ្ញាធរតាមដានការផ្គត់ផ្គង់រូបិយវត្ថុកាន់តែងាយស្រួល ដែល    អនុញ្ញាតឲ្យទីក្រុងប៉េកាំងដោះស្រាយបញ្ហា ដូចជា៖ អំពើពុករលួយ និងការលាងលុយកង្វក់៕

អត្តបទដោយ៖ នុត សុណេត

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES