អ្នករកស៊ីលើ YouTube សាកប្រើទិកនិកទាំង៤នេះ ដឹងតែមានអ្នកចូលមើលច្រើនតែម្តង

បច្ចុប្បន្នការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកំពុងទទួលបានការពេញនិយមខ្លាំង ក្នុងនោះដែលគេឃើញមានការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទាញយកប្រយោជន៍ក៏កំពុងតែសម្បូរដូចគ្នាដែរ។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាយើងមានយុវវ័យក៏ដូចជាតារាៗជាច្រើនបានធ្វើជាវីដេអូចែករំលែករាល់សកម្មភាពសប្បាយៗក៏ដូចជាវីដេអូបែបអប់រំផ្សេងៗ។

ពួកគេបានបង្ហោះវីដេអូរបស់ពួកគេទៅបណ្តាញសង្គម ជាពិសេសគឺ YouTube តែម្តង ព្រោះដើម្បីទទួលបានអ្នកចូលមើលបានច្រើន កាលណាមានអ្នកចូលមើលច្រើននោះកម្រៃដែលពួកគេទទួលបានក៏ច្រើនទៅតាមនោះដែរ។ហើយដើម្បីធ្វើឲ្យមានអ្នកចូលមើលវីដេអូរបស់អ្នកបានកាន់តែច្រើន ថ្ងៃនេះ Business Cambodia និងលើកយកវីធីសាស្រ្តទាំង៤សម្រាប់អ្នករកស៊ីលើ YouTube អាចទាញយកអ្នកចូមើលច្រើនពេញៗតែម្តង៖

១. បង្កើតចំណងជើង រូបភាពឱ្យទាក់ទាញ៖ មិនថាវីដេអូអ្នកល្អឬមិនល្អប៉ុន្នានោះទេ ធានាថាមានអ្នកចូលមើលច្រើនប្រសិនបើការបង្កើតចំណងជើងមានភាពទាក់ទាញចាក់ដោតដល់អារម្មណ៍របស់អ្នកមើល​ នោះប្រាកដណាស់ថាពួកគេនិងចូលមើវីដេអូរបស់អ្នកច្រើនជាមិនខាន។ហើយមួយវិញទៀតការដាក់រូបភាពវាក៏ជារឿងដែលសំខាន់សម្រាប់អ្នកធ្វើវីដេអូផងដែរ បើចំណងជើងល្អតែរូបភាពមិនមានភាពទាក់ទាញក៏ពិបាកទាញចំណាប់អារម្មណ៍របស់អ្នកមើលឲ្យចូលមើលបានច្រើននោះទេ។

២. ប្រើពាក្យសម្តីទាក់ទាញ៖ ក្រៅពីចំណងជើងអមដោយរូបភាពទាក់ទាញអារម្មណ៍ឲ្យគេចូលមើលរួចហើយ អ្នកផលិតវីដេអូត្រូវមានការនិយាយមួយដែលធ្វើឲ្យគេស្តាប់ហើយចង់ស្តាប់ម្តងទៀត។មនុស្សយើងគ្រប់គ្នាគេចូលចិត្តគឺទៅលើសម្ដីនេះឯង ហេតុនេះអ្នកត្រូវធ្វើយ៉ាងណាឲ្យការនិយាយរបស់អ្នកមានភាពទន់ភ្លន់ពិរោះគួរឲ្យចូលមើលហើយចង់ស្តាប់។

៣. បង្ហោះវីដេអូឲ្យត្រូវពេលវេលា៖ ការផលិតវីដេអូនីមួយៗចង់អ្នកធ្វើពេលណាក៏បានដែល តែអ្វីដែលសំខាន់បំផុតគឺពេលវេលានៃការផុសបន្ទាប់ពីធ្វើការកែសម្រួលរួចរាល់។អ្នកត្រូវគិតពីពេលវេលាមួយសមស្របជាមួយអ្នកចូលមើល ថាតើម៉ោងប៉ុន្មាន បានមានអ្នកចូលមើលច្រើនជាងគេ។

៤. បង្ហោះវីដេអូរបស់អ្នកនៅលើគេហទំព័រផ្សេង៖ មិនមែនបង្ហោះវីដេអូនៅលើតែYouTubeមួយមុខអាចជួយឲ្យអ្នកទទួលបានចំនួនអ្នកចូលមើលបានច្រើននោះទេ តែអ្នកត្រូវចែករំលែកវាទៅកាន់បណ្តាញសង្គមផ្សេងៗទៀតដែលមានការនិយមលេងច្រើនដូចជា Facebook ,Instagram ជាវីដេអូខ្លីមួយពីវីដេអូពេញរបស់អ្នក ហើយបន្ទាប់មកធ្វើការបញ្ជាក់ឲ្យពួកគេចូលមើលវីដេអូពេញតាមរយៈលីញរបស់អ្នក ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES