ក្រៅពី Facebook អ្នកលក់អនឡាញនៅមានផ្លូវមួយទៀតអាចកើបលុយពីការលក់ផង និង Social Media ថែមទៀត

ឈានជើងមកដល់ឆ្នាំ ២០១៩ មនុស្សភាគច្រើនចេះចាប់ផ្ដើមធ្វើ Business (អាជីវកម្ម) ដោយខ្លួនឯង ពីការលក់អនឡាញជាច្រើនដែលអាចរកប្រាក់កំរៃសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបាន ហើយក៏មានអ្នកលក់មួយចំនួនទៀតរកបានចំណូលពាន់ដុល្លារទៀតផង ។

ស្ទើតែ ៩០% នៃការលក់អនឡាញហើយដែលពឹងផ្អែកទាំងស្រុងទៅលើបណ្ដាញសង្គម Facebook សម្រាប់ផ្សព្វផ្សាយផលិតផល និង ធ្វើការផុសលក់តាមផេកជាដើម ហើយទទួលអតិថិជនពី Facebook នេះតែមួយគត់ ។

ខណៈនេះដែរយើងនឹងបង្ហាញផ្លូវថ្មីមួយសម្រាប់អ្នកលក់អនឡាញទាំងអស់ ប្រសិនបើលក់ដាច់ខ្លាំង ហើយចេះប្រើក្បួននេះទៀត គឺធានាថាកើបលុយពី ការលក់ហើយមួយមុខហើយ និង កើបលុយពី បណ្ដាញសង្គមថែមទៀតផង ដែលបណ្ដាញសង្គមនោះគឺ YouTube ដែលអ្នកកំពុងមើលរាល់ថ្ងៃនេះតែម្ដង ។

នៅឯក្រៅស្រុកគេរកលុយតាម YouTube បានច្រើនណាស់ ព្រោះតែជនជាតិបរទេសចូលចិត្តធ្វើវីដេអូណាស់ ហើយក៏នាំគ្នារកលុយពី YouTube នេះថែមទៀតដែរ ដែលបង្ហោះតែវីដេអូចូលប៉ុណ្ណោះ ហើយអង្គុយនៅផ្ទះចាំយកលុយពី Google តែម្ដង ។

ចំណែកឯស្រុកយើងវិញ វិស័យ YouTube កំពុងត្រូវប៉ាន់ខ្លាំងណាស់ ជាពិសេសមួយរយៈក្រោយក៏មានអ្នកចូលចិត្តមើល YouTube ផងដែរនៅកម្ពុជាយើង ហើយនេះជាឳកាសល្អសម្រាប់យើងហើយ ដែលអាចរកចំណូលពីនេះបាន បង្កើតតែវីដេអូនិយាយពីការលក់ផលិតផលរបស់អ្នកហើយ រួចបង្ហោះចូល YouTube នឹងព្យាយាមបង្ហោះលើ Facebook និង YouTube ទៀតនោះអ្នកនឹងរកលុយបានកាន់តែច្រើនទៀតពី Internet ។

គួរបញ្ជាក់ផងដែរថា វីដេអូដែលអ្នកបង្ហោះលើ Facebook រាល់ថ្ងៃ អ្នកក៏អាចយកវាទៅបង្ហោះចូល YouTube បានដែរ ជាពិសេស YouTube នឹងរកលុយឲ្យអ្នកមួយផ្នែកទៀតតាមរយៈវីដេអូនោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

ចុះឈ្មោះចូលរៀនវគ្គខ្លី  ៖ “បច្ចេកទេសប្រើហ្វេសប៊ុកផេកបង្កើនការលក់”

ចូលរៀនថ្ងៃអាទិត្យ ទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ម៉ោង ៩ ដល់ ១២ ព្រឹក

#ចំនួនមានកំណត់សូមចុះឈ្មោះឲ្យបានមុន ទំនាក់ទំនង 096 908 3080/077 582 100

ព័ត៌មានបន្ថែម ៖ https://bit.ly/2RfGSyq 

 

RELATED ARTICLES