ក្មេងប្រុសម្នាក់យក Mark Zuckerberg ធ្វើអាយដលរហូតក្លាយជាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅជប៉ុន

ក្មេងប្រុសជប៉ុនមួយរូប ដែលមានជីវិតស្រដៀងនឹងលោក Mark Zuckerberg របស់ Facebook លោក Yoshikazu Tanaka បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ជប៉ុន ឈរនៅលំដាប់ទី ៤៨ នៃកំពូលមហាសេដ្ឋី Forb នៅជប៉ុន ដែលបង្កើតអាជីវកម្មបច្ចេកវិទ្យាដោយខ្លួនឯងបន្ទាប់ពីលោកបានចាប់ផ្តើមគេហទំព័របណ្តាញសង្គមមួយ។

ពីក្មេងចូលចិត្តវីដេអូ ចូលចិត្តមើលខ្សែភាពយន្តប្រឌិតបែបបច្ចេកវិទ្យា បានធ្វើអោយ Yoshikazu Tanaka ដិតដាមអារម្មណ៍ខ្លាំងជាមួយនឹងការងារបច្ចេកវិទ្យា ដែលខ្លួនស្រលាញ់ ហើយក៏ព្យាយាមបង្កើតកូដកម្មវិធីមួយ ដែលមានឈ្មោះថា Friendster ដែលបច្ចុប្បន្ននេះបានប្រែឈ្មោះទៅជាក្រុមហ៊ុន Gree ដែលជាក្រុមហ៊ុនទំនាក់ទំនងសង្គមធំជាងគេមួយនៅក្នុងប្រទេសជប៉ុន។ 

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាឥឡូវ GREE មានអ្នកលេង ២០០ លាននាក់ហើយ ចំណែកឯតម្លៃក្រុមហ៊ុនរបស់ Tanaka មានតម្លៃជាង ១,៦ ពាន់លានដុល្លារ ដែលជាតម្លៃក្រុមហ៊ុនខ្ពស់មួយនៅជប៉ុន ប៉ុន្តែ Tanaka ចង់បានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ដូច្នេះគាត់កំពុងពង្រីកក្រុមហ៊ុននៅទូទាំងពិភពលោក។

ថ្មីៗនេះសេដ្ឋីវ័យក្មេងរូបនេះក៏ទទួលបានការវិនិយោគពីក្រុមហ៊ុន IUGO Mobile Entertainment ដែលជាស្ទូឌីយោលេងល្បែងដែលមានមូលដ្ឋាននៅប្រទេសកាណាដាដែលត្រូវនឹងផែនការរបស់គាត់ដើម្បីពង្រីកទៅអាមេរិកខាងជើង។ GREE ក៏បានទិញវេទិកាហ្គេមសង្គមរបស់អាមេរិក OpenFeint ក្នុងតម្លៃជាង ១០០ លានដុល្លារកាលពីឆ្នាំមុន។

គូសសបញ្ជាក់ផងដែរថា Yoshikazu Tanaka ជាសេដ្ឋីវ័យក្មេងបំផុតរបស់ជប៉ុន ដែលរកស៊ីផ្នែកបច្ចេកវិទ្យា ហើយជាសេដ្ឋីមួយកម្លោះមួយរូប ដែលមានទ្រព្យជាង ១.១ ពាន់លានដុល្លារ ឈរនៅលំដាប់ទី ៤៨ នៃកំពូលមហសេដ្ឋីធំៗ នៅជប៉ុន ហើយបច្ចុប្បន្ននេះគាត់គឺជា ប្រធានក្រុមហ៊ុន GREE កាន់កាប់ភាគហ៊ុន ៤៦ ភាគរយផងដែរ។ 

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

 

Adtag for Mobile Grow:-
Online

RELATED ARTICLES