ម្ចាស់អាជីវកម្មខ្មែរអ៊ីស្លាមវ័យក្មេង ដែលជោគជ័យខ្លាំង ផ្ដើមចេញពីការមើលងាយមើលស្រាលពីអ្នកដទៃ

ជាការពិតណាស់ នៅលើលោកនេះមានមនុស្សមិនតិចអ្នកនោះទេដែលអាចទ្រាំនឹងពាក្យមើលងាយពី អ្នកដទៃបាន ឯអ្នកខ្លះទៀតក៏បាក់ទឹកចិត្តជាខ្លាំង ចំណែកអ្នកខ្លះទៀតគេកាន់តែមើលងាយគឺគាត់កាន់តែខំប្រឹងខ្លាំងជាងមុនទៅទៀត។តួយ៉ាងដូចជាអ្នកនាង លី វីសា ដែលមានដើមកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាមដែលពីដំបូងឡើយគាត់ក៏ជាមនុស្សម្នាក់ដែលគេរើសអើង ហើយនឹងទទួលបានការមើលងាយជាខ្លាំង​តែ ការទទួលបានការមើលងាយពីអ្នកដទៃមិនមែនជាឧបសគ្គនោះទេ ពោលគេកាន់តែមើលងាយគឺគាត់កាន់តែខំប្រឹងខ្លាំងជាងមុនទៅទៀត រហូតធ្វើអោយគាត់ក្លាយជាស្រ្តីដ៏ជោគជ័យម្នាក់ផងដែរ។

សហគ្រិនខ្មែរអ៊ីស្លាមរូបនេះ បាននិយាយថាមកដល់សព្វថ្ងៃនេះគឺគាត់បានបើកក្រុមហ៊ុនគ្រឿងសម្អាងហើយកសាងប្រេនខ្លួនឯងផ្ទាល់ នឹងល្បីកក្រើកនៅប្រទេសកម្ពុជាផងដែរ ដែលយីហោរបស់គាត់មានឈ្មោះថា NASA COSMETIC Co.,Lt គ្រឿងសំអាងមកពីប្រទេសថៃ ដែលមានសាខាធំៗរីកលូតលាស់ទៅ​៤៧​ សាខានៅក្នុងទីផ្សារប្រទេសកម្ពុជា។

អ្នកនាងបានបន្តទៀតថា ក្រុមហ៊ុនអ្នកនាងចុះបញ្ចីពាណិជ្ជកម្មនៅថ្ងែទី ៣១ ខែសីហា ឆ្នាំ២០១៧ រយៈពេល២ឆ្នាំមកដល់បច្ចុប្បន្ននេះ ហើយអ្នកនាងមានអារម្មណ៌រំភើបបំផុតនៅផ្លែផ្កាអ្វីដែលអ្នកនាងខំប្រឹងកន្លងមកដល់ពេលនេះដោយក្រុមហ៊ុនអ្នកនាងមានផលិតផល ត្រឹមតែ​ ១០មុខប៉ុណ្ណោះ ដែលធ្វើអោយផ្ទុះទីផ្សារខ្លាំង និងចែកចាយទៅដល់ក្រៅប្រទេស អាស៊ីនិងពិសេសសហភាពអ៊ឺរ៉ុប ។

មូលហេតុដែលធ្វើអោយក្រុមហ៊ុន១នេះលូតលាស់លឿនយ៉ាងឆាប់រហ័សដោយសារតែ ការផ្ដល់ទីប្រឹក្សាដោយភាពស្មោះត្រង់ ផលិតផលនីមួយៗសុទ្ធតែគុណភាពល្អ ប្រសិទ្ធភាពខ្លាំង សុវត្ថិភាពប្រើប្រាស់ ចុះបញ្ចីនាំចូលដោយស្រប់ច្បាប់ ដោយការយកចិត្តទុកដាក់បំផុតលើអ្នកអតិថិជនខ្លួនអ្វីដែលពិសេស ទៀតនោះគឺក្រុមហ៊ុនតែងមានរង្វាន់ទៅដល់ដៃគូរពណិជ្ជកម្ម តំណាងចែកចាយ នៅឱកាសល្អបានសិក្សាទទួលបានចំនេះជំនាញច្បាស់លាស់ ប្រាក់ចំណូលនៃការចំណេញច្រើន កាដូរធំៗនិងដំណើរកំសាន្តFree ទៅប្រទេសធំៗច្រើនកន្លងមកអ្វីដែលគួរអោយសរសើរនោះគឺ

ក្រុមហ៊ុន NASA COSMETIC តែងទទួលបានពាន់កិត្តិយសពិសេសជាច្រើនទទួលស្គាល់ស្តង់ដា គុណភាពជាហូរហែរ ពីប្រទេសថៃ។

អ្នកនាងបានបង្ហើបប្រាប់ថា ទំរាំបានមកដល់ចំនុចនេះ គឺដោយសារអ្នកនាងនិងដៃគូរពាណិជ្ជកម្មដ៌តំណាងចែកចាយស្មោះត្រង់ មានគោលការណ៌រួមច្បាស់លាស់ ពិសេសមានភាពសហការគ្នាខ្លាំង និងអត់ធ្មត់ ខំប្រឹងប្រែង ដោយយកចិត្តទុកដាក់ធ្វើរួមគ្នា ទើបអោយក្រុមហ៊ុននេះកាន់តែរីកដុះដាលខ្លាំងៗឡើងហើយក្រុមហ៊ុន ត្រៀមនាំចូលគ្រឿង MakeUp ជាច្រើនបន្ថែមពីផលិតផលថែរក្សាសម្រស់បច្ចុប្បន្ន មកកាន់ប្រទេសកម្ពុជា ឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុន NASA មានមហិត្តានិងពង្រីកខ្លួនទៅទីផ្សារអាះស៊ីនិងអ៊ីរ៉ុបនៅដើមឆ្នាំថ្មី ២០២០ នេះ ដើម្បីអោយពិភពលោកស្គាល់ពីសមត្ថភាព ភាពកូនខ្មែរអ៊ីស្លាម រូបនេះ។ ពត៌មានលំអិត 023 995 555 070 700 577 090 700 577។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES