អតីតបុគ្គលិកប្រាក់ខែត្រឹមតែ ៥០ដុល្លារ តស៊ូរហូតក្លាយជាម្ចាស់ហាងផ្កាមួយនៅភ្នំពេញ

បើអ្នកមិនខំផ្លាស់ប្តូរជីវិតខ្លួនឯងទេ នោះជីវិតនឹងផ្លាស់ប្តូរអ្នកវិញនេះគឺជាពាក្យមួយម៉ាត់របស់អ្នកនាងព្រីង ស្រីរ័ត្នដែលជាម្ចាស់ហាងផ្កាមួយកន្លែងនៅរាជធានីភ្នំពេញ។

តាមរយៈបទសម្ភាសជាមួយ Business Cambodia អ្នកនាងព្រីង ស្រីរ័ត្នបានបង្ហើបពីជីវប្រវត្តិខ្លួនថា គាត់គឺជាអតីតនិស្សិតមួយរូបនៅសកលវិទ្យាល័យមួយកន្លែងដែលស្ថិតនៅរាជធានីភ្នំពេញ តែរូបគាត់ក៏ត្រូវព្យួរឈ្មោះនៅឆ្នាំទី ២ ដោយសារតែរូបគាត់គ្មានប្រាក់គ្រប់គ្រាន់នៅក្នុងការបន្តការសិក្សា តែអំឡុងពេលដែលរូបអ្នកនាងព្យួរឈ្មោះរូបគាត់បានធ្វើការនៅហាងកាហ្វេមួយកន្លែងដោយទទួលបានប្រាក់ខែត្រឹមតែ ៥០ ដុល្លារតែប៉ុណ្ណោះ។

អ្នកនាងស្រីរ័ត្ន បានបន្តទៀតថានៅអំឡុងពេលដែលរូបគាត់ធ្វើការអោយគេមិនសូវរកចំនូលបានច្រើននោះទេ ដោយសារតែប្រាក់ខែតិចហើយយើងចំណាយច្រើន ជាហេតុធ្វើអោយជីវិតអ្នកនាងកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើអោយពេលខ្លះអ្នកនាងស្ទើរតែចង់បោះបង់ចោលគ្រប់យ៉ាង។

អតីតបុគ្គលិកម្នាក់នេះបន្តទៀតថា នៅពេលដែលរូបគាត់ជួបការលំបាកគឺមានគ្រួសារជួយផ្តល់កម្លាំងចិត្តកាន់តែខ្លាំងឡើងទើបធ្វើអោយរូបគាត់កាន់តែមានកម្លាំងចិត្តរហូតមានភាពជឿជាក់ដើរទៅមុខ ហើយមិនដែលមានអារម្មណ៍ថាភ័យខ្លាចនឹងជួបឧបសគ្គទៀតនោះទេ។

នៅពេលដែលរូបអ្នកនាង បានគ្រឿងផ្សំគ្រប់គ្រាន់ពីគ្រួសារក្នុងការផ្តល់ជាកម្លាំងចិត្ត រូបគាត់ក៏បានពិភាក្សាជាមួយគ្រួសារដើម្បីបើកហាងផ្កាខ្លួនឯង ហើយគាត់ក៏បានទៅរៀនពីរបៀបរៀបចំផ្ការហូតធ្វើអោយគាត់មានជំនាញនោះច្បាស់លាស់ ហើយក៏បានបើកហាងខ្លួនឯងផ្ទាល់។

គ្មាននរណាម្នាក់អាចគេចផុតពីការលំបាកបាននោះទេ តែភាពលំបាកទាំងអស់នោះមិនអាចធ្វើអ្វីអ្នកបាននោះទេបើអ្នកខ្លាំងហើយអ្នកមានភាពជឿជាក់លើខ្លួនឯងថាអ្នកអាចឆ្លងនៅរឿងលំបាកទាំងអស់នោះបាន ថ្ងៃណាមួយយើងប្រាកដជាទទួលបានផ្លែផ្កាជាមិនខាន។

ហាងផ្កា D’ Gift Flower Shop ចាប់បើកលក់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ ទំនាក់ទំនង 069 77 80 80។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ(Sale Writer of Business Cambodia)

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES