ក្មេងស្រីៗមានលុយ ២០០ ដុល្លារគួរចាប់ផ្ដើមរកស៊ីមុខរបរនេះល្អបំផុតសម្រាប់ទីផ្សារស្រុកខ្មែរ

មានលុយ ២០០ ដុល្លារបើអ្នកទាំងអស់គ្នាយកទៅដើរផ្សារមួយភ្លែតវាច្បាស់ជាអស់ តែបើអ្នកចេះចាត់ចែងវាក៏អាចក្លាយជាទុនមួយសំរាប់ការបង្កើតលុយផងដែរ។ លុយ ២០០ ដុល្លារជាលុយដ៏តិចតួចបំផុតសំរាប់ការរកស៊ីតែបើអ្នកចេះចាត់ចែងវាបានត្រឹមត្រូវប្រហែលជាអ្នកក៏អាចធ្វើអោយវាក្លាយជារបស់មានតម្លៃបា​នដែរ។

លោក ប៊ុន ផាក សហគ្រិនវ័យក្មេងធ្លាប់បានលើកឡើងថា នៅក្នុងស្រុកខ្មែរយុគសម័យនេះអាជីពលក់ចចេញទិញចូលជាជម្រើសល្អបំផុតសម្រាប់សហគ្រិនថ្មីៗនៅខ្មែរចេញរកស៊ីដំបូង។ ថ្ងៃនេះ Business Cambodia សូមលើកនៅមុខរបរ ២​ ដែលល្អបំផុតសម្រាប់ស្រីៗក្មេងរកស៊ីទីផ្សារស្រុកខ្មែរ

១. គ្រឿងសម្អាង

ចំពោះក្មេងស្រីៗនៅស្រុកខ្មែរ បើមានលុយ ២០០ដុល្លារអ្នកទាំងអស់គ្នាគួរតែមើលផលិតផលណាដែលអាចទិញចូលលក់ចេញបាន ព្រោះទំនិញទាំងអស់នេះវាមានហានិភ័យទាបនៅក្នុងការបរាជ័យ ហើយវាមានដូចជាក្រេម ឡេលាបខ្លួន ម៉ាសបិទមុខ ឡេលាបមុខ នឹងផលិតផលគ្រឿងសម្អាងជាច្រើនទៀតដែលវាការចំណាយតិចដើមទុនតិចបំផុត បើសិនជាលក់ដាច់វាក៏បានចំនូលច្រើនគួរសម ទោះលក់មិនដាច់ក៏យើងបានស្គាល់នៅមេរៀនជាច្រើនអំពីការលក់ទៅអោយភ្ញៀវ នឹងរបៀបនៃការលក់នៅលើទីផ្សារ។

ក្នុងករណី ដែលអ្នកមានលុយ ២០០ ដុល្លារវាគឺជាលុយដែលស្ថិតក្នុងចំណោមតិចតួចណាស់ ហេតុនេះហើយអ្នកទាំងអស់គ្នាមិនអាចទៅវិនិយោគអ្វីជាដុំកំភួននោះទេ ហើយបើអ្នកចាំសន្សំលុយគ្រប់ ឫបានច្រើនទើបចាប់ផ្តើមវិនិយោគិន នោះបញ្ជាក់ថា អ្នកជាមនុស្សដែលមិនទាន់មានភាពឆ្លាតវ័យក្នុងការប្រើប្រាស់លុយឲ្យទៅបន្តលុយផ្សេងទៀត ស្របពេលដែលអ្នកកំពុងបង្កើត និងសន្សំលុយមួយចំនួនផ្សេងទៀត។​

២. ផលិតផលថែទាំសុខភាព

នៅពេលដែលអ្នកទាំងអស់គ្នាមានលុយតែបន្តិចបន្តួយតែ ចង់មានមុខរបរផ្ទាល់ខ្លួនផលិតផលថែទាំសុខភាពគឺវាសាកសមបំផុតសំរាប់ក្មេងស្រី ដោយផលិតផលទាំងអស់នោះមានដូចជា ទឹកញរ ថ្នាំធម្មជាតិ ដំណាប់សម្រករៀង អាហារបំប៉ន តែមុននឹងចង់នាំផលិតផលទាំងអស់នេះយកមកលក់គួរតែជ្រើសរើសក្រុមហ៊ុនណាមួយដែលកំពុងតែល្បីឈ្មោះបំផុត ព្រោះវាងាយស្រួលអោយយើងលក់ចេញដោយមិនចាំបាច់ធ្វើ Marketing ដោយសារផលិតផលនោះចេញពីក្រុមហ៊ុនល្បីស្រាប់ហើយអតិថិជនស្គាល់អស់ហើយពោលអ្នកទាំងអស់គ្នាចាំតែលក់ចេញ នឹងចាំតែអង្គុយយកប្រាក់ចំនេញតែប៉ុណ្ណោះ ។

ថ្វីត្បិតតែវាជាការចាប់ផ្តើមដ៍តូចតាចមួយ តែអ្នកត្រូវចាំថា លុយ ២០០ ដុល្លារ ពេលខ្លះវាអាចលត់ដំខ្លួនរបស់អ្នកអោយទទួលបានបទពិសោធន៍ច្រើនពីការរកស៊ីក្នុងការនាំចូលផលិតផល។ នេះជាវិធីសាស្រ្តមួយចំនួន ដែល Business Cambodia បង្ហាញជូនទៅអ្នករាល់គ្នា  ដើម្បីចេះប្រើប្រាស់លុយក្នុងទំហំតូចតាច និងចេះច្នៃលុយរកចំណូលបន្ថែម៕ 

អត្ថបទដោយ៖ ធី ស្រីល័ក្ខ( Sale Writer of Business Cambodia)

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES