អ្នកមិនចាំបាច់ព្រួយបារម្មណ៍រឿងក្រទៀតទេ បើសិនជាអ្នកខំប្រឹងធ្វើរឿង១នេះបាន

បច្ចុប្បន្នសង្គមកំពុងរីកចំរើន ហើយការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ។ សព្វថ្ងៃកត្តាដែលធ្វើឲ្យពួកយើងស្រ្តេសខ្លាំងមែនទែនគឺទាក់ទងហ្នឹងប្រភពចំណូល។ ថ្ងៃនេះ លោក សំ កុសល ស្ថាបនិក Business Cambodia នឹងជួយបង្ហាញវិធីសាស្ត្រដោះស្រាយរឿងស្ត្រេស និងបញ្ហាហិរញ្ញវត្ថុ ដោយពុំចាំបាច់ពួ្រយបារម្មណ៍រឿងក្រទៀតទេ បើសិនអ្នកខំប្រឹងធ្វើរឿង១នេះបាន។

 តើពួកយើងក្រដោយសារអ្វី? ហើយមានអ្នកខ្លះកើតមកក្រ អ្នកខ្លះទៀតកើតមកមាន តែអ្នកមានពួកគាត់មានចំណូលខ្ពស់ជាងអ្នកខ្លះដែលគាត់កើតនៅក្នុងត្រូកូលអ្នកក្រ។ ម៉្យាងទៀតអ្នកខ្លះកើតមកក្រ ប៉ុន្តែធំឡើងពួកគាត់អត់ក្រទេ នេះហើយជាអ្វីដែលពួកយើងនាំគ្នាមើល។ តើពួគគាត់ធំឡើងអត់ក្រដោយសារហេតុអ្វី? ដោយសារតែពួកគាត់មានជំនាញចំណូលខ្ពស់ ដែលជំនាញចំណូលខ្ពស់មានដូចជា៖ ជំនាញ លក់ ជំនាញអចលនទ្រព្យ ជំនាញហ្រ្វេនឆាយ ជំនាញហិរញ្ញវត្ថុ និងជំនាញនិពន្ធសៀវភៅជាដើម។ 

ពួកយើងកើតមកហើយធំធាត់នូវខ្វះជំនាញ គ្រួសារក៏ខ្វះលុយ នេះហើយដែលធ្វើឲ្យយើងនៅក្រយូរមែនទែន។ ហើយរឿងមួយដែលអ្នកទាំងអស់នាំគា្នធ្វើសំខាន់មែនទែន គឺការអភិវឌ្ឍនខ្លួនឯងឲ្យពូកែ។ ពួកយើងកើតមកជាអ្នកក្រ ឬអ្នកមានវាមិនសំខាន់ទេ ប៉ុន្តែសំខាន់មែនទែនគឺពួកយើងដឹងផ្លូវដើម្បីអភិវឌ្ឍខ្លួនឯងឲ្យពូកកែជាមុន ហើយការអភិវឌ្ឍនេះត្រូវផ្តោតលើកជំនាញចំណូលខ្ពស់ តែបើអ្នកចំណាយពេលទៅអភិវឌ្ឍជំនាញចំណូលទាបហ្នឹងនោះវាធ្វើឲ្យអ្នកនៅតែខ្វះចំណូលដដែល។ ដូចនេះពួកយើងត្រូវតែផ្តោតលើជំនាញចំណូលខ្ពស់ទើបអាចធ្វើឲ្យយើងរួចផុតពីក្របាន។ 

ឧទាហរណ៍៖ លោក ពូម្នាក់គាត់ធ្វើការចំាចំការឲ្យម្នាក់របស់ខ្ញុំជាច្រើនឆ្នាំ នៅពេលមូយខ្ញុំទៅលេងចំការ ហើយខ្ញុំបានសួរគាត់ថាលោកពូផ្លែទ្រព្យដាំចេញមកអស់ស្អាតអញ្ចឹង ពេលនោះគាត់ប្រាប់ថាអូនពូអត់ដឹងដែរ ហើយខ្ញុំបានសួរបន្តថាលោកពួពេលដាំបានច្រើនអញ្ចឹងម្តេចមិនយកទៅលក់នៅផ្សារដើមគរ ឬរកអ្នកទិញទៅ គាត់និយាយថាអត់ដឹងទៅតាមណាផង ចាំតែគេមកទិញដល់កន្លែង។ 

ពួកយើងមើលចម្លើយដែលគាត់ឆ្លើយមកគាត់ខ្វះជំនាញមែនទែន នេះហើយជាមូលហេតុដែលចំណូលគាត់មិនគ្រប់ទេ បើទោះជាគាត់មានធនធានប្រើប្រាស់នៅក្នុងដៃ បើគាត់ប្រើធនធានដែលមានឲ្យអស់កំរិតនោះចំណូលចូលគាត់គឺច្រើនមែនទែន។ ប៉ុន្តែគាត់អត់មានសមត្ថភាពក្នុងការបង្កើតចំណូលទេ ដោយសារតែជំនាញដែលគាត់មាននេះ គាត់មានជំនាញគាប់គោះដី គាត់អត់ដឹងថាពូជទ្រព្យហ្នឹងនៅទីណាទេ ពេលប្រមូលផលអត់ដឹងយកទៅលក់នៅទីផ្សារណាទេ ដោយសារគាត់ខ្សោយជំនាញលក់ គាត់អត់ចេះក្តោបទីផ្សារទេ ហើយជំនាញលក់ដែលគាត់ខ្វះនេះហើយជាជំនាញចំណូលខ្ពស់ដែលអាចធ្វើឲ្យគាត់មិនចំាបាច់ភ័យព្រួយរឿងក្រទៀតទេ៕

 អត្តបទដោយ៖ នុត សុណេត (Nut Sonet)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES