ម្ចាស់ពាន Master Chef បើកភោជនីយដ្ឋានលើកស្ទួយវិស័យម្ហូបអាហារខ្មែរអោយមានស្តង់ដារខ្ពស់

លោក យូ ថនដារ៉ាគឺជាម្ចាស់ពានរង្វាន់ចុងភៅឯកលេខ ១ ឬ Master Chef Khmer ដែលបានរៀបចំថ្មីៗនេះនៅក្នុងប្រទេសកម្ពុជាដោយស្ថានីយ៍ទូរទស្សន៍ CTN ។ ក្រោយពីទទួលបានពានរង្វាន់ជាចុងភៅឯកលេខ ១មក លោក យូ ថនដារ៉ា បានយកប្រាក់រង្វាន់ដែលលោកទទួលបានទៅបង្កើតកម្មវិធីបង្រៀនធ្វើម្ហូបរួមជាមួយដំណើរទេសចរណ៍ទៅតាមខេត្ត និងបានយកប្រាក់ដែលសេសសល់មួយចំនួនទៀតធ្វើសប្បុរសធម៌ដូចជាធ្វើម្ហូបអាហារជូនក្មេងៗនៅសាលាដូងញ៉ាំដោយឥតគិតថ្លៃជាដើម។ និយាយអោយខ្លី បេសកម្មរបស់លោកគឺផ្តោតទៅលើអំពើរសប្បុរសធម៌ និងការលើកស្ទួយម្ហូបអាហារខ្មែរអោយមានទីផ្សាដូចម្ហូបអាហារបរទេសមួយចំនួន។

ដោយសារតែចង់លើកស្ទួយម្ហូបអាហារនៅកម្ពុជាលោក យូ ថនដារ៉ា បានបើកភោជនីយដ្ឋានដែលមានឈ្មោះថា Master Coffee & Food ។ នេះជាភោជនីយដ្ឋានប្លែកមួយដែលមានលក្ខណៈកូនកាត់ គឺមានភេសជ្ជៈគ្រប់ប្រភេទ ជាពិសេសកាហ្វេគ្រប់ប្រភេទដែលធ្វើឡើងដោយស្នាដៃអ្នកជំនាញផ្នែកកាហ្វេលំដាប់អន្តរជាតិ។ ចំណែកមុខម្ហូបវិញ គឺធ្វើឡើងដោយស្នាដៃលោកយូ ថនដារ៉ា ម្ចាស់ចុងភៅឯកលេខ១ ប្រចាំប្រទេសកម្ពុជាថែមទៀតផង ។ លោកអ្នកអាចទទួលទានទាំងម្ហូបខ្មែរ និងម្ហូបបរទេស គ្រប់មុខបានតាមចិត្តដោយគ្រាន់តែខលមកលេខ010 353 454 កុម្ម៉ង់មុន នោះក្រុមចុងភៅជំនាញប្រចាំ Master Coffee & Food នឹងរៀបចំចម្អិនជូនដោយរហ័សទាន់ចិត្តមិនអោយលោកអ្នកខាតពេលរង់ចាំយូរឡើយ។ ការរៀបចំ និងរសជាតិម្ហូបអាហារនៅMaster Coffee & Food យើងខ្ញុំព្យាយាមសម្រិតសម្រាំងអោយស្របតាមស្តង់ដារ និងតម្លៃសមរម្យដែលប្រជាជនខ្មែរយើងអាចទទួលយកបាន ។ 

ភោជនីយដ្ឋាននេះមានបរិយាកាសស្ងប់ស្ងាត់ល្អ ផ្តល់លក្ខណៈងាយស្រួលបំផុតសម្រាប់ការប្រជុំក្រុមការងារ ឬសម្រាប់ពិភាក្សាការងារ ឬមុខជំនួញផ្សេងៗបានយ៉ាងល្អ ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតលោកអ្នកក៏អាចរៀបចំកម្មវិធីជប់លៀង និងកម្មវិធីខួបកំណើតផ្សេងៗក្នុងតម្លៃថោកសមរម្យ ជាពិសេសអ្នកនឹងបានភ្លក់រសជាតិម្ហូបអាហារដែលជាស្នាដៃផ្ទាល់របស់ម្ចាស់ជើងឯងចុងភៅលេខ ១ប្រចាំប្រទេសកម្ពុជាថែមទៀតផង ។ 

Master Coffee & Food ចាប់ផ្តើមបើកដំណើរការ ពីម៉ោង 8:30ព្រឹក ដល់ ម៉ោង 9:00 យប់ដែលមានទីតាំង ទីតាំង ផ្ទះលេខ20 ផ្លូវ454 ទួលទំពូង១ ម្តុំលូរបឹងត្របែក

សូមទាក់ទងុកុម្ម៉ង់ ឬកក់កន្លែងមុនតារយៈលេខទូរស័ព្ទ 010 353 454 ៕ 

អត្ថបទដោយNen Sothea (Leadership Editor)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES