ចុងភៅឯកលេខ ១ ប្រកាសចេញប្រឹក្សាយោបល់ក្នុងបំណងលើកស្ទួយវិស័យម្ហូបអាហារនៅកម្ពុជា

បច្ចុប្បន្នវិស័យម្ហូបអាហារនៅប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង និងទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ ជនបរទេស និងជនជាតិខ្មែរផងដែរ ។ នៅតាមទីប្រជុំជន កន្លែងកម្សាន្ត នានា មានអាហារដ្ឋាន ភោជនីយដ្ឋានជាច្រើនកន្លែង កំពុងតែធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងការទាក់ទាញអតិថិជនរៀងៗខ្លួន ។ ដូច្នេះហើយវិស័យម្ហូបអាហារនៅកម្ពុជាគឺកំពុងស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែង ហើយទាមទារការពង្រឹង និងពង្រីកបន្ថែមទៀតដើម្បីទទួលចំណីអាហារដែលមានទាំងគុណភាព និងមានស្ដង់ដាស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ។ 

អាស្រ័យហេតុដូចនេះហើយទើប យូ​ ដារ៉ា បានធ្វើការទទួលប្រឹក្សាយោបល់ រាល់បញ្ហាពាក់ព័ន្ធ ទៅនឹងការបើកភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់បាយ ម្ហូប គុយទាវ ឬវិស័យផ្សេងៗដែលទាក់ទងជាមួយនឹងម្ហូបអាហារ ។ 

អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់រួចមកហើយអំពីលោក យូ ដារ៉ា ម្ចាស់ពាន់រង្វាន់ចុងភៅឯកលេខ ១ ឬ Master Chef Khmer ដែលបានរៀបចំកាលពីពេលកន្លងទៅនៅក្នុងប្រទេសកម្ពុជា ដោយស្ថានីយ៍ទូរទស្សន៍ CTN ។ ក្រោយពីទទួលបានរង្វាន់ និងមានការទទួលស្គាល់ពីសំណាក់អតិថិជន ឬក៏អ្នកគាំទ្រមក លោកក៏បានបើកភោជនីយដ្ឋាន និងហាង Coffee មួយផងដែរ ។ 

លោក ដារ៉ា មានប្រសាសន៍ថា « ខ្ញុំបាទ Chef Dara សូមជម្រាបសួរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមិត្តភក្តិទាំងអស់ជាទីរាប់អាន ក្នុងដើមឆ្នាំ ២០២០ នេះតទៅ ខ្ញុំបាទមានទទួលប្រឹក្សាយោបល់ រាល់បញ្ហាពាក់ព័ន្ធ ទៅនឹងការបើក ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់បាយ ម្ហូប គុយទាវ ... ។ ល។ ខ្ញុំមានទទួលរៀបចំសិតអាប់ ភោជនីយដ្ឋាន ហាង សម្រាប់លោកអ្នកដែរមានបំណងរកស៊ីបើកហាង ដូចជា ការរៀបចំ ចង្ក្រានបាយ ចុងភៅ ការរៀបចំមីនុយ ជាដើម  » ។ លោករៀបចំការទទួលប្រឹក្សាយោបល់នេះក្នុងគោលបំណង ជួយដោះស្រាយរាល់បញ្ហាដែលម្ចាស់ ភោជនីយដ្ឋាន ឬម្ចាស់អាហារដ្ឋានទាំងអស់ដែលកំពុងតែមានបញ្ហាម្ហូបអាហារ ។ ប្រសិនបើលោកអ្នកមានបំណងដូចខាងលើអាចទាក់ទងទៅលោកផ្ទាល់តាមរយះលេខខាងក្រោមលោកអ្នកអាចទាក់ទងខ្ញុំផ្ទាល់តាមរយះលេខខាងក្រោម

098 361 361/ 099 361 361 ។

អត្ថបទដោយ ៖ មិត្ត គន្ធា​ ( Leadership Writer )

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES