អ្នកមានដីស្រែលិចទឹក ក្រោយពីប្រមូលផលហើយកុំទុកចោល គួរដាំពោតតាមបច្ចេកទេសនេះ!

 

ជាការពិតណាស់ប្រជាកសិករដែលមានដីស្រែតិចហើយនៅតំបន់ឧស្សាហ៍លិចទឹកទៀត ប្រាកដជាជួបនូវបញ្ហាមិនដឹងធ្វើអ្វីកើតក្រៅពីដាំស្រូវបានមួួយរដូវ ហើយទុកចោល។ ហើយអ្នកខ្លះទៀតក៏អាចដាំស្រូវបានទាំងពីររដូរ ប៉ុន្ដែុមិនសូវជាបានផលច្រើន។ បើការចុះផ្សាយរបស់សារពត៌មានវៀតណាម បានឲ្យដឹងថាប្រជាកសិករក្នុងខេត្ដមួយ មានជីវភាពធូរធារដោយការដាំស្រូវឆ្លាស់រដូវជាមួយពោត។ ពួកគេសង្កេតឃើញថានៅរដូវវស្សាស្រូវមិនសូវចាំផ្ដល់ទិន្នផលបានខ្ពស់ដូចរដូវបា្រំ ហើយនៅរដូវវស្សាពោតមានតម្លៃថ្លៃ ដូច្នេះនៅរដូវវស្សាពួកគេប្ដូរមកដាំពោតវិញ។ ទាំងនេះគឺជាគំរូដ៏ល្អសម្រាប់កសិករខ្មែរគួរធ្វើតាម។ ខាងក្រោមនេះជាបច្ចេកទេសដាំពោតដែលវៀតណាមសម្រាប់ដាំលើដីស្រែនៅរដូវវស្សា៖

១.ការជ្រើសរើសពូជ

  • គប្បីប្រើពូជពោតមានរយៈកាលលូតលាស់ពី ១០០ ទៅ ១១០ ថ្ងៃ មានប្រព័ន្ធឫសមាំមួន ទិន្នផលខ្ពស់ លទ្ធភាពធន់នឹងភាពរាំងស្ងួតនិងភាពត្រជាក់បាន...។
  • បរិមាណគ្រាប់ពូជដែលត្រូវប្រើសម្រាប់ផ្ទៃដីស្រែ ៣៦០ ម៉ែត្រការេ គឺពី ០,៧ ទៅ ១ គីឡូក្រាម។ 
  • ត្រូវហាលគ្រាប់ ពូជឡើងវិញក្រោមកំដៅ ថ្ងៃក្ដៅល្មមក្នុង ២ ទៅ ៣ ម៉ោងមុនពេលចុះពូជពី ១ ទៅ ២ ថ្ងៃ។

២.របៀបធ្វើដីសម្រាប់

  • បន្ទាប់ពីប្រមូលផលស្រូវធ្ងន់ចាប់ផ្ដើមដំណើរការបង្ហូតទឹកអោយរីងហើយ ត្រូវភ្ជួរលើករងទំហំ ១,១ ម៉ែត្រចង្អូររង ០,៣ ម៉ែត្រ។ 
  • លើករងជា ២ ជួរដោយគម្លាតរវាងជួរនឹងជួរ ៧០ សង់ទីម៉ែត្រ គម្លាតរវាងដើមនឹងដើម ៣០ សង់ទីម៉ែត្រ។ 
  • ដាំដំណាំពោត រដូវវស្សាលើដីស្រែ ២ រដូវចាំបាច់ត្រូវតែធ្វើថង់បំបៅ។

៣.របៀបធ្វើថង់បំបៅ

  • វត្ថុធាតុដើមរួមមាន ប្រើភក់ចំនួន ៣ ផើង ជីលាមកសត្វ ២ គីឡូក្រាម ជីស៊ុបពែរផូស្វាតចំនួន ០,២ គីឡូក្រាម។
  • សាកច្របល់ចូលគ្នា ហើយដាក់អោយសព្វលើផ្ទៃរង ១ ម៉ែត្រការេ បង្កើតជារទាប់ភក់កម្រាស់ពី ៥ ទៅ ៦ សង់ទីម៉ែត្រ។
  • ពេលភក់ក្រៀមមុខបន្តិច យកកាំបិត វះជារង្វះមាត់រាងការ៉េដោយមានទំហំ ៦ សង់ទីម៉ែត្រX ៦ សង់ទីម៉ែត្រ (ជម្រៅអោយបានពី ១/៣ ទៅ ១/២ នៃថង់ បំបៅ)។
  • ត្រាំផ្អាប់គ្រាប់ហើយដាក់ទៅក្នុងថង់បំបៅ
  • ពេលចាប់ផ្តើមយកភក់ធ្វើជាថង់បំបៅ ដំណើរការត្រាំគ្រាប់ក្នុងទឹកស្អាតក្នុង ១២ ម៉ោង 
  • ស្រង់គ្រាប់ចេញលាងស្អាតអស់ទឹកជូរ យកទៅផ្អាប់ក្នុង ១២ ម៉ោងទៀត
  • នៅពេលគ្រាប់បែកមាត់ចាបគឺយកទៅបណ្ដុះក្នុងថង់បំបៅ
  • រយៈពេលដើមពោតរស់ នៅក្នុងថង់បំបៅគឺពី ៥ ទៅ ៧ ថ្ងៃ។

៤.របៀបដាំ

  • កាប់រណ្តៅជា ២ ជួរនៅលើរងដាក់ជីទ្រាប់បាតគ្រប់គ្រាន់ រួចចាប់ដំណើរការដាក់ថង់បំបៅ។

 

  • បង្វែរទិសស្លឹកពោតអោយស្របគ្នាហើយបញ្ឆិតនឹងមុខរង ៤៥ អង្សាដើម្បីអោយដើមពោតឆ្លៀតស្រូបយកពន្លឺព្រះអាទិត្យ។
  • យកដីលុបភ្ជិតកន្លែងប្រសព្វរវាងមាត់ថង់បំបៅនិងមុខរងដើម្បីចៀសវាងទឹកដក់នៅគល់។

៥.របៀបដាក់ជី

  • បរិមាណជីសម្រាប់ដាក់លើដីស្រែ ៣៦០ ម៉ែត្រការេរួមមាន ជីលាមកកំពុកពី ៣០០ ទៅ ៥០០ គីឡូក្រាម ជីអ៊ុយរ៉េពី ៩ ទៅ ១២ គីឡូក្រាម ជីប៉ូតាស្យូមពី ៤ ទៅ ៦ គីឡូក្រាម ជីផូស្វាត ១៥ គីឡូក្រាម។

៦.របៀបប្រមូលផល

ត្រូវប្រមូលផលពោតនៅថ្ងៃដែលមេឃស្រឡះល្អ មានកម្ដៅថ្ងៃ៕

អត្ថបទដោយ៖ សារ ធូរ៉ា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES