មានកំហុស ៤ចំណុចនេះ ទោះអ្នកជាសេដ្ឋី ក៏មិនអាចធ្វើដំណើរឆ្លងប្រទេសតាមជើងយន្តហោះបានដែរ

ការធ្វើដំណើផ្លូវអាកាស គឺជាមធ្យោបាយមួយដែលកំពុងពេញនិយមបំផុតសម្រាប់អ្នកដំណើរនៅក្នុងយុគ្គសម័យថ្មីនេះ ។ ដោយសារតែការការធ្វើដំណើផ្លូវអាកាស លឿនឆាប់រហ័ស ចំណាយពេលតិច និងអាចហោះហើរទៅដល់ទីឆ្ងាយឆ្លងប្រទេស ឆ្លងទ្វីប កាត់មហាសមុទ្រ រាប់ពាន់គីឡូម៉ែត្រផងដែរ។ បច្ចុប្បន្ននេះក្នុងមួយថ្ងៃៗមានអ្នកដំណើររាប់លានអ្នកមកពីជុំវិញពិភពលោក និងមានជើងយន្តហោះរាប់ពាន់គ្រឿងកំពុងហោះហើរដឹកអ្នកដំណើរពាសពេញអាកាស។ 

ប៉ុន្តែការធ្វើដំណើផ្លូវអាកាស គឺមានច្បាប់ត្រួតពិនិត្យ ច្បាស់លាស់ ល្អិតល្អន់ និងតឹងតែងបំផុត ដើម្បីជៀសវាង ហានិភ័យ គ្រោះថ្នាក់ ឬឧបត្តិវហេតុណាមួយកើតឡើងក្នុងអំឡុងពេលហោះហើរ។ ប្រសិនបើអ្នកដំណើររូបណាម្នាក់មានកំហុសខុសឆ្គង ឬប្រព្រិត្តិខុសពីច្បាប់ និងបម្រាមដែលក្រុមហ៊ុនអាកាសចរណ៍បានចែង អ្នកដំណើរនោះនឹងមិនត្រូវអនុញ្ញាត្តិអោយធ្វើដំណើរតាមជើងហោះហើរបានឡើយ ។ 

បំរាម និងគោលការណ៍ច្បាប់សម្រាប់អ្នកដំណើរដោយយន្តហោះតាមផ្លូវអាកាសគឺមានច្រើនចំណុច ប៉ុន្តែមានករណីធំៗ ៤ ដែលយើងគួរយល់ដឹង និងជៀសវាងអោយបាន ១០០% ប្រសិនបើចង់ធ្វើដំណើរឆ្លងប្រទេសតាមជើងយន្តហោះ ។ 

.លិខិតឆ្លងដែន និងឯកសារមិនត្រឹមត្រូវ ឬក្លែងក្លាយ

លិខិតឆ្លងដែន និងឯកសារផ្ទាល់ខ្លួនរបស់អ្នកដំណើរ គឺចាំបាច់បំផុតដែលអ្នកត្រូវតែមាន ហើយត្រូវប្រាកដថាគ្រប់ឯកសារដែលពាក់ព័ន្ធនិងអ្នកសុទ្ធតែត្រឹមត្រូវទាំងអស់ នោះអ្នកនឹងគ្មានបញ្ហាឡើយ ។ 

.គ្មានច្បាប់អនុញ្ញាត្តិ ឬវីសាស្របច្បាប់ពីប្រទេសដែលអ្នកត្រូវធ្វើដំណើរទៅ

ប្រសិនបើអ្នកចង់ធ្វើដំណើរទៅប្រទេសណាមួយ ឆ្ងាយៗ ឬធ្វើដំណើរឆ្លងទ្វីប អ្នកត្រូវតែមានច្បាប់អនុញ្ញាត្តិ ឬវីសាស្របច្បាប់ពីប្រទេសដែលអ្នកត្រូវធ្វើដំណើរទៅ។ ប្រសិនបើអ្នកគ្មាន ឬមានមិនគ្រប់លក្ខខណ្ឌទេនោះ អ្នកប្រាកដជាមិនអាចធ្វើដំណើរតាមជើងហោះហើរបានឡើយ ។ 

.អ្នកដំណើរមានជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗ 

នៅពេលដែលអ្នកទិញសំបុត្រយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ និងត្រួតពិនិត្យមើលថាតើអ្នកមានជាប់ពាក់ព័ន្ធបទល្មើសអ្វីមួយដែរ ឬទេ ។ ប្រសិនបើគេពិនិត្យឃើញថាអ្នកមានពាក់ព័ន្ធបទល្មើសអ្វីមួយនោះ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងមិនអនុញ្ញាត្តិអោយអ្នកធ្វើដំណើរបានឡើយ ។ 

.អ្នកដំណើរមានរបស់របរ ឬទំនិញខុសច្បាប់

គ្រប់របស់របរ និងទំនិញផ្សេងៗ ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត ហើយគ្រប់របស់របរ និងទំនិញផ្សេងៗត្រូវតែជារបស់ស្របច្បាប់ត្រឹមត្រូវ និងមានការអនុញ្ញាតិពីមន្ត្រីអាកាសចរណ៍ផងដែរ ។ ហើយប្រសិនបើអ្នកមានរបស់របរ ទំនិញក្លែងក្លាយ ឬខុសច្បាប់ផ្សេងៗជាប់ខ្លួននោះ អ្នកប្រាកដជាមិនអាចធ្វើដំណើរ ហើយទទួលទោសចំពោះមុខច្បាប់ថែមទៀតផង ។ 

ចំណុចទាំង ៤នេះគ្រាន់តែជាផ្នែកមួយចំនួននៃបំរាម ក៏ដូចជាច្បាប់កំណត់សម្រាប់អ្នកដំណើរដោយយន្តហោះតែប៉ុណ្ណោះ។ នៅមានចំណុចជាច្រើនទៀតដែរអ្នកដំណើរត្រូវអនុវត្តតាម ដើម្បីអោយកាន់តែជ្រាបច្បាស់លោកអ្នកអាចសាកសួរពត៌មានពីក្រសួងទេសចរណ៍ ឬពីបណ្តាក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេសណាមួយដើម្បីទទួលបានពត៌មានលម្អិតទាក់ទងជាមួយនឹងការធ្វើដំណើរតាមផ្លូវអាកាស ៕ 

អត្ថបទដោយNen Sothea (Leadership Editor Of Business Cambodia) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES