Yaroslav Goncharov អ្នកITឆ្នើមបែកគំនិតបង្កើត FaceApp ល្បីរញ្ជួញផែនដីក្នុងឆ្នាំ ២០១៩

Yaroslav Goncharov គឺជាស្ថាបនិកបង្កើតកម្មវិធី Face App ដែលកំពុងតែល្បីល្បាញពាសពេញពិភពលោក ហើយកំពុងមានអ្នកប្រើប្រាស់រាប់ពាន់លានអ្នកទូទាំងពិភពលោក។ 

មុនដំបូងលោកYaroslav Goncharov ជានិស្សិតសិក្សានៅក្នុងសកលវិទ្យាល័យ Gymnasium ហើយលោកគឺជាសិស្សពូកែរផ្នែក រូបវិទ្យានិងគណិតវិទ្យា។ នៅពេលបញ្ចប់ការសិក្សាគាត់បានចូលរៀននៅមហាវិទ្យាល័យគណិតវិទ្យានិងមេកានិចនៃសាកលវិទ្យាល័យ St. Petersburg ។ ក្នុងនាមជានិស្សិតឆ្នាំទី២ លោកខិតខំរៀនសូត្រយ៉ាងខ្លាំង ហើយធ្វើការពេញម៉ោងថែមទៀតផង។​ 

ក្រោយពេលដែលលោកបញ្ចប់ការសិក្សានៅសកលវិទ្យាល័យនេះលោកក៏បានដំណើរទៅសហរដ្ឋអាមេរិកដើម្បីធ្វើការងារដែលគាត់បានទទួលការផ្តល់ជូនពីក្រុមហ៊ុន Microsoft ។ ក្នុងអំឡុងពេលដែលលោកធ្វើការនៅក្រុមហ៊ុន Microsoft ពេលទំនេរពីការងារលោកបានបង្កើត App មួយដែលលោកមិនដែលនឹកស្រមៃថាវាអាចល្បីដូចសព្វថ្ងៃឡើយ។ នៅទីបំផុតក្នុងឆ្នាំលោកYaroslav Goncharov ក៏បានបង្កើតកម្មវិធី Face App បានសម្រេចដូចបំណង ហើយក៏បានបញ្ចេញអោយអ្នកប្រើប្រាស់យ៉ាងភ្លូកទឹកភ្លូកដី ។ កម្មវិធីមួយនេះបានរីករាលដាលចេញពីប្រទេសរុស្សី ហើយរីកសាយភាយពាសពេញសកលលោក ។ មិនតែប៉ុណ្ណោះក្នុងឆ្នាំ ២០១៩នេះ អ្នកអាចចុលប្រើប្រាស់កម្មវិធី FaceApp រហូតដល់ ១៥០លានអ្នក។ 

ប៉ុន្តែFaceAppជាក្រុមហ៊ុនដំបូងបង្អស់របស់ប្រទេសរុស្ស៊ីដែលកំពុងប្រឈមនឹងការពិនិត្យពិច័្ចយពីសាធារណជនដោយសារតែអ្នកប្រើមានការព្រួយបារម្ភអំពីអ្វីដែលកើតឡើងចំពោះរូបថតរបស់ពួកគេបន្ទាប់ពីពួកគេត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីមួយនេះ។

ទោះជាមានភាពចម្រូងចម្រាស់បែបនេះក៏ដោយ ក៏ FaceApp នៅតែអាចល្បីល្បាញនិងអាចទាក់ទាញអ្នកប្រើប្រាស់បានរាប់ពាន់លានអ្នកក្នុងឆ្នាំ ២០១៩នេះ ៕ 

អត្ថបទដោយ នេន សុធា (Leadership Editor) 

USNews Logo
Online

RELATED ARTICLES